Trending now

ក្រុមហ៊ុនសាជីវកម្ម Phongsubthavy Group (ឡាវ) បរិច្ចាគថវិកានិងសម្ភារៈបិរក្ខាពេទ្យដែលមានតម្លៃ ១ លានដុល្លារដល់មូលនិធិបង្កានិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទ

09:43 | 12/06/2021 ហេង វុធ្ធី

យុគសម័យ - ដើម្បីរួមដៃជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១០ ខែមិថុនាប្រធានក្រុមហ៊ុនហ្វុងស៊ុវថាវគ្រុបនៃប្រទេសឡាវ Phongsavath Senaphuan បានទៅទីស្នាក់ការស្ថានទូតវៀតណាមនៅទីក្រុងវៀងចន្ទន៍ដើម្បីប្រគល់ទឹកប្រាក់និងសម្ភារៈបរិក្ចាពេទ្យដែលមានតម្លៃ ១ លានដុល្លារអាមេរិកសម្រាប់មូលនិធិបង្ការនឹងំងឺកូវីដ១៩។

ក្រុមហ៊ុនអប់រំវ៉ាន់ឡាងគ្រុប (Van Lang Group) បានបញ្ជូនម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿងដល់ប្រទេសកម្ពុជា ក្រុមហ៊ុនអប់រំវ៉ាន់ឡាងគ្រុប (Van Lang Group) បានបញ្ជូនម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿងដល់ប្រទេសកម្ពុជា
ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ក្រុមហ៊ុនសាជីវកម្ម Phongsubthavy Group (ឡាវ) បរិច្ចាគថវិកានិងសម្ភារៈបិរក្ខាពេទ្យដែលមានតម្លៃ ១ លានដុល្លារដល់មូលនិធិបង្កានិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទ
ក្រុមហ៊ុនសាជីវកម្ម Phongsubthavy Group (ឡាវ) បរិច្ចាគថវិកានិងសម្ភារៈបិរក្ខាពេទ្យដែលមានតម្លៃ ១ លានដុល្លារដល់មូលនិធិបង្កានិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទេសវៀតណាម

ថ្លែងនៅក្នុងពិធីប្រគល់អំណោយនេះ លោក Phongsavath បានមានប្រសាសន៍ថាតាំងពីវ័យក្មេងលោកតែងតែស្តាប់នឹងបានដឹងអំពីទំនាក់ទំនងមិត្តភាពឡាវ - វៀតណាមដូច្នេះលោកតែងតែតាមដានព័ត៌មានអំពីស្ថានភាពនៅវៀតណាមជាប្រចាំ។ នៅពេលលោកដឹងថាប្រទេសវៀតណាមកំពុងប្រឈមនឹងរលកនៃការរីករាលដាលនៃជំងឺកូវីដ១៩ ហើយលោកបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុម ព្រមទាំងសំរេចចិត្តគាំទ្រមូលនិធិបង្ការការពាជំងឺកូវីដ១៩ របស់វៀតណាម ដោយមានទឹកប្រាក់ ៥០០.០០០ ដុល្លារ ជាសាច់ប្រាក់និងគ្រឿងបរិក្ខាវេជ្ជសាស្ត្ររួម មានម៉ាស់ការពារ ជែលសំលាប់មេរោគ គ្រែមន្ទីរពេទ្យដោយតដែលមានតម្លៃ ៥០០,០០០ ដុល្លារ។ លោក Phongsavath បានបញ្ជាក់ថា នេះគឺជាទឹកចិត្តដ៏ស្មោះសររបស់និយោជិកទាំងអស់នៃក្រុមដោយមានបំណងចង់រួមដៃជាមួយបក្សរដ្ឋនិងប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រុមហ៊ុនសាជីវគម្ម Phongsubthavy Group សង្ឃឹមថាប្រទេសវៀតណាមនឹងគ្រប់គ្រងនិងជៀសផុតពីជំងឺរាតត្បាតនេះយ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញឆាប់ៗនេះ។

ថ្លែងក្នុងពិធីទទួលអំណោយនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Ba Hung បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងកាយវិការរបស់បុគ្គលិកទាំងអស់របស់ Phongsubthavy Group ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទោះបីប្រជាជននិងប្រទេសឡាវនៅតែជួបការលំបាកជាច្រើនក៏ដោយប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះទីភ្នាក់ងារអង្គភាព និងក្រុមហ៊ុនឡាវជាច្រើនបានមកគាំទ្រនិងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋភិបាលនិងប្រជាជនវៀតណាម។ នេះគឺជាភ័ស្តុតាងច្បាស់លាស់នៃចំណងមិត្តភាពដ៏អស្ចារ្យនៃចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវដែលតែងតែមានទឹកចិត្តស្មោះស្ម័គ្រចំពោះគ្នាទៅវិញទៅមកជានិច្ចពេលជួបការលំបាកនិងទុក្ខវេទនាក្នុងស្មារតីជួយគ្នាទៅវិញទៅមកផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ