យុគសម័យ - ជារៀងរាល់ឆ្នាំក្នុងខែទីប្រាំពីរ គិតតាមចន្ទគតិ ភ្ញៀវហូបចុកជាច្រើនមានទម្លាប់ជ្រើសរើសអាហារបួសដែលល្អសម្រាប់សុខភាពនិងមានជីវជាតិសម្រាប់អាហាររបស់ពួកគេ។
![]() |
![]() |
ភោជនីយដ្ឋាន Passengers - fruity & nutty drinks
![]() |
អាស័យដ្ឋានៈ ផ្លូវ Tran Quang Dieu ខណ្ឌទី 3
ម៉ោងបើក៖ ម៉ោង ៩ និង ៣០ នាទីព្រឹក - ម៉ោង៩ និង ៣០ នាទីយប់ (បិទរៀងរាល់ថ្ងៃពុធ)
- ហាងមានទីតាំងនៅក្នុងច្រកតូច ដូច្នេះលំហរខាងក្នុងស្ងាត់ណាស់ សក្តិសមសម្រាប់អ្នកចង់ "លាក់ខ្លួន" ដើម្បីអានសៀវភៅ ឬត្រូវការផ្តោតអារម្មណ៍។ ម្ចាស់ភោជនីយដ្ឋានមានឆ្មា ដូច្នេះវានឹងកាន់តែសមស្របសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តក្នុងការចិញ្ចឹមសត្វចិញ្ចឹម។
- ម៉ឺនុយរបស់ភោជនីយដ្ឋានរួមមាន ភេសជ្ជៈបួស មិនប្រើទឹកដោះរបស់សត្វ។ ហាងនេះក៏ប្រើទុយយោ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីទឹកពិសា ភោជនីយដ្ឋាននេះក៏លក់នំធ្វើតាមផ្ទះមួយចំនួនប្រភេទផងដែរ។ ទោះយ៉ាងណាក៏ដោយ នំទាំងនោះលក់ដាច់ណាស់ ហើយមិនមានជារៀងរាល់ថ្ងៃទេ។
- ភេសជ្ជៈសម្រាប់នៅទីនេះមានរសជាតិប្លែក។ លើកទីមួយដែលអ្នកបានភ្លក់វា អ្នកនឹងឃើញថា វាចម្លែកណាស់ ប៉ុន្តែអ្នកកាន់តែពិសារវាកាន់តែច្បាស់ រសជាតិ។
- បុគ្គលិករួសរាយរាក់ទាក់ ភ្លេងពិរោះ។
ភោជ្ជនីយដ្ឋាន Zeroism - Vegan café & bakery
![]() |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Cu Thao Dien
ម៉ោងបើក៖ ម៉ោង ៨ និង ០០ នាទីព្រឹក - ម៉ោង ២១ និង ០០ នាទីយប់ (បិទរៀងរាល់ថ្ងៃច័ន្ទ)
- ហាងមានលំហរទាំងខាងក្នុង និងខាងក្រៅ ធំទូលាយ និងត្រជាក់។ រចនាសាមញ្ញផ្តល់ឱ្យអតិថិជននូវអារម្មណ៍ជិតស្និទ្ធ។ នៅខាងក្នុងភោជនីយដ្ឋានក៏មានតូបលក់ទំនិញដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ ។
- ក្រៅពីកាហ្វេ និងភេសជ្ជះធម្មតា ភោជនីយដ្ឋានក៏មានបម្រើម្ហូបឆ្ងាញ់ៗ និងនំបួសផងដែរ។ អាហារនៅទីនេះក៏សមរម្យសម្រាប់អាហារថ្ងៃត្រង់និងអាហារពេលព្រឹកផងដែរ។
- ម្ហូបវៀតណាមគឺជាចំណុចខ្លាំងនៅភោជនីយដ្ឋាននេះ។ មុខម្ហូបហាក់ដូចជាគេធ្លាប់ស្គាល់ទៅហើយ ប៉ុន្តែនៅពេលដែលកែច្នៃដោយគ្រឿងផ្សំបួស ដូច្នេះម្ហូបអាហារទាំងនោះមានរសជាតិថ្មីប្លែកៗ។
-តម្លៃនៅទីនេះគឺខ្ពស់ណាស់បើធៀបនឹងភោជនីយដ្ឋានបួសផ្សេងៗ។ បុគ្គលិកពិតជារួសរាយរាក់ទាក់។
ភោជនីយដ្ឋាន Be An Vegetarian
![]() |
មុខម្ហូបមួយធ្វើពីផ្សិត។ |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Hue ខណ្ឌទី ១
ម៉ោងបើក៖ ម៉ោង ១០ និង ០០ នាទី ព្រឹក - ម៉ោង ២១ និង ៣០ នាទី យប់
- ភោជនីយដ្ឋាននេះមានទីតាំងនៅលើផ្លូវថ្មើរជើង Nguyen Hue ដូច្នេះ ភ្ញៀវងាយស្រួលធ្វើដំណើរ។ លំហខាងក្នុងត្រូវបានរចនា ដោយគំនិតជិតស្និទ្ធនឹងធម្មជាតិ ដូច្នេះគេបានប្រើពណ៌ត្នោតជ្រៅ។ ការរួមបញ្ចូលគ្នានៃវត្ថុធាតុដើមធម្មជាតិដូចជា ឈើ ឫស្សី និងផ្តៅ ជាមួយនឹងដើមឈើពណ៌បៃតងជាច្រើន ដែលនាំមកនូវអារម្មណ៍ធ្លាប់ស្គាល់ និងបន្ធូរអារម្មណ៍។
- មុខម្ហូបរបស់ភោជនីយដ្ឋានមានភាពចម្រុះណាស់។ ក្រៅពីម្ហូបវៀតណាមមានម្ហូបបែបអ៊ឺរ៉ុប និងអាស៊ីដែលមានបំរែបំរួលតាមរចនាប័ទលាយបញ្ចូលគ្នា។
- អាហារនៅភោជនីយដ្ឋានជាម្ហូបបួស ដោយមិនកែច្នៃតាមរូបរាងម្ហូប និង មិនដាក់បន្ថែមបីចេង ដូច្នេះហើយម្ហូបអាហារនៅភោជនីយដ្ឋាននេះល្អសម្រាប់សុខភាព។ ម្ហូបអាហារត្រូវបានតុបតែងយ៉ាងសាមញ្ញ មិនចាប់អារម្មណ៍ពេក។
- បុគ្គលិករួសរាយរាក់ទាក់។ ទោះជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងមណ្ឌលពាណិជ្ជកម្មកណ្តាល ដូច្នេះការប្រើប្រាស់បង្គន់ពិតជាមិនងាយស្រួលណាស់។
ភោជនីយដ្ឋាន Veganizta
![]() |
អាស័យដ្ឋាន៖ ផ្លូង Ton Dat Tien ខណ្ឌទី ៧
ម៉ោងបើក៖ ម៉ោង ១១ និង ០០ នាទី ថ្ងៃត្រង់ - ម៉ោង ២១ និង ០០ នាទីយប់។
- កន្លែងភោជនីយដ្ឋានធំទូលាយ ការរចនាបែបយុវវ័យ និងទាន់សម័យ ដោយមានពណ៌ភ្លឺជាច្រើន។ នេះក៏ជាភាពខុសគ្នាដ៏ធំបំផុតរបស់ភោជនីយដ្ឋាន បើប្រៀបធៀបទៅនឹងភោជនីយដ្ឋានបួសដទៃទៀត។
- នៅទីនេះមានម្ហូបបួសជាច្រើន ពីម្ហូបអាស៊ី រហូតដល់ម្ហូបអឺរ៉ុប។ ម្ហូបត្រូវបានតុបតែងយ៉ាងទំនើប និងស្រស់ស្អាត។ មុខម្ហូបខ្លះមានបំរែបំរួលតិចតួចមួយចំនួនដែលធ្វើឱ្យរសជាតិប្លែកៗ។
- ម៉ឺនុយភេសជ្ជៈរបស់ភោជនីយដ្ឋានក៏សម្បូរបែប ផងដែរ។ ក្រៅពីកន្លែងទទួលទានអាហារ អ្នកអាចអញ្ជើញមិត្តភក្តិមកទីនេះដើម្បីពិសារភេសជ្ជៈ និងនិយាយជាមួយគ្នា។
- បុគ្គលិកមានភាពរួសរាយរាក់ទាក់និងចំណេះដឹងនូវមុខម្ហូប។

មតិពីមិត្តអ្នកអាន