Trending now

ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌វៀតណាមនៅប្រទេសអាល្លឺម៉ង់

09:18 | 10/08/2022 ឌីណា

យុគសម័យ - នាយប់ថ្ងៃទី ៧ សីហា នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម Dong Xuan “លំហវប្បធម៌​វៀតណាម” នៅប្រទេសអាល្លឺម៉ង់បានប្រារព្ធខួបអបអរសាទរលើកទី ១០ ឆ្នាំនៃ​ការបង្កើត (៧ សីហា ២០១២ - ៧ សីហា ២០២២)។

ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ
ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍ ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍" ចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសអាល្លឺម៉ង់
ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌វៀតណាមនៅប្រទេសអាល្លឺម៉ង់
លោកឯកអគ្គរដ្ឋទូត Vu Quang Minh (លេខ ៣ រាប់ពីខាងឆ្វេង) ជូនផ្កាអបអរសាទរ “លំហវប្បធម៍វៀតណាម” នៅប្រទេសអាល្លឺម៉ង់ ក្នុងឱកាសរំលឹកខួបលើកទី ១០ ឆ្នាំនៃការបង្កើតរបស់ខ្លួន។ (រូបថត៖ Manh Hung/VNA)

លោក Le Xuan Dinh ប្រធានគណៈកម្មការរៀបចំបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ និងសមាជិកសហគមន៍ បងប្អូនជនរួមជាតិ​វៀតណាមមួយចំនួនធំដែលចូល​រួម​យ៉ាងសកម្មក្នុង “លំហវប្បធម៌វៀតណាម” ក្នុង​រយៈពេល ១០ ឆ្នាំកន្លង​មក។

លោក Le Xuan Dinh បានមានប្រសាសន៍ថា ឥឡូវនេះនៅប្រទេសអាឡឺម៉ង់ មានជនជាតិវៀតណាម​រាប់សែននាក់រស់នៅ និងមានទំនាក់នាក់ទំនង​ជិតស្និទ្ធ​ជាមួយប្រជាជននៃប្រទេសសាមី។ ប៉ុន្តែទោះជានៅទីណាក៏ដោយ ប្រជាជនវៀតណាមនៅតែរក្សាអត្តសញ្ញាណ លើកតម្កើងស្មារតីវប្បធម៌ជាតិ និងសម្លឹងឆ្ពោះទៅមាតុភូមិជាទីស្រឡាញ់។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រៅពីសកម្មភាពសហគមន៍ “លំហវប្បធម៍វៀតណាម” តាមរយៈបទចម្រៀងនិពន្ធដោយខ្លួនឯង ការរៀបចំភ្លេង ទំនុកភ្លេងប្រពៃណី ឧបករណ៍ភ្លេងជនជាតិ និងបទភ្លេង និងចង្វាក់រាំជាច្រើនទៀត ដែលបង្កើត“បទចម្រៀងពោរពេញទៅដោយ​​មនោសញ្ចេតនា” បញ្ជូនទៅមាតុភូមិវៀតណាម។ ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យខួបសែនជាតិ បុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីបុណ្យសែន​ព្រះ​ខែ ឬព្រឹត្តិការណ៍សមាគម... “លំហវប្បធម៌វៀតណាម” រៀបចំសកម្មភាពវប្បធម៌ទៅតាមប្រធានបទនីមួយៗ ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានទេនៅក្នុងបេះដូងរបស់ប្រជាជន​គ្រប់រូបរស់នៅ ឆ្ងាយ​ស្រុក​កំណើត។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានវាយតំលៃខ្ពស់ចំពោះសកម្មភាពដ៏មានអត្ថន័យនៃ “លំហវប្បធម៍វៀតណាម” ដែលបានទាក់ទាញប្រជាជន​គ្រប់​រូបនិងសមាគមជាច្រើនចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ ពង្រឹងសាមគ្គីភាព និងរួមចំណែកក្នុងទំនាក់ទំនងការទូតជាមួយភាគីអាល្លឺម៉ង់៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម