Trending now

មហាពិធីបុណ្យ Vu Lan៖ សម្តែងកតញ្ញូធម៌ថែរក្សាភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមនៅសាធារណៈរដ្ឋឆែក

08:46 | 02/08/2022 យោងតាមវិឡូសំលេងវៀតណាម

ព្រះតេជគុណ Thich Minh Thuan មានសង្ឃដីកាថា ដោយមានទំនៀមទម្លាប់ផឹកទឹកនឹកដល់ប្រភព និងកតញ្ញូធម៌ នេះហើយជាឱកាសសម្រាប់ជនជាតិវៀតណាមគ្រប់រូប ដើម្បីរំលឹកដល់បុព្វការីជន ជីដូនជីតា ឪពុកម្តាយ ក្រុមគ្រួសារ និងមាតុភូមិ។

ឆ្លងកាត់បទពិសោធន៍រដូវក្តៅនៅ Quan Lan ឆ្លងកាត់បទពិសោធន៍រដូវក្តៅនៅ Quan Lan
កសាងសំណុំរឿងដាក់ជូនអង្គការ UNESCO ដើម្បីលើកតំកើងគ្រូឱសថបុរាណ Hai Thuong Lan Ong Le Huu Trac កសាងសំណុំរឿងដាក់ជូនអង្គការ UNESCO ដើម្បីលើកតំកើងគ្រូឱសថបុរាណ Hai Thuong Lan Ong Le Huu Trac
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ VOV
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ VOV

នាថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុង Prague សាធារណៈរដ្ឋឆែក ព្រះសង្ឃ ឧបសក ឧបសិកា និងបងប្អូននៃសហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែករាប់រយនាក់ បានជួបជុំគ្នានៅមហាពិធីគុណ Vu Lan ឆ្នាំ ២០២២ (បុណ្យភ្ជំបិណ្ឌ) ដោយគណៈកម្មាធិការមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ដែលរៀបចំឡើង នៅសាធារណរដ្ឋឆែកដើម្បីតបស្នងសងគុណ សម្តែងកតញ្ញូធម៌ជូនចំពោះឪពុកម្តាយ ដូនតា និងស្រុកកំណើតនៃមាតុភូមិ។

ព្រះតេជគុណ Thich Minh Thuan មានសង្ឃដីកាថា ដោយមានទំនៀមទម្លាប់ផឹកទឹកនឹកដល់ប្រភព និងកតញ្ញូធម៌ នេះហើយជាឱកាសសម្រាប់ជនជាតិវៀតណាមគ្រប់រូប ដើម្បីរំលឹកដល់បុព្វការីជន ជីដូនជីតា ឪពុកម្តាយ ក្រុមគ្រួសារ និងមាតុភូមិ។

“កូនចៅវៀតណាមមិនថាមកពីណាទេ តែងតែខិតខំធ្វើអំពើល្អ ហើយតែងតែទទួលបានការគោរពការរាប់អានពីគេ ហើយក្រឡេកមកមើលឫសគល់របស់ជនជាតិវៀតណាម គេកាន់តែស្រឡាញ់រាប់អានជាមួយប្រជាជនវៀតណាម។ ការខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ និងធ្វើអំពើល្អទាំងអស់សម្រាប់ខ្លួន និងសង្គមជាតិ នោះក៏ជាគំរូដល់កូនចៅជំនាន់ក្រោយ សម្រាប់សិក្សា និងអនុវត្តតាមដែរ”

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានសង្កត់ធ្ងន់ថា បុណ្យ Vu Lan គឺជាពិធីបុណ្យដ៏សំខាន់មិនត្រឹមតែសម្រាប់ព្រះសង្ឃ និងពុទ្ធសាសនិកជនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ជនវៀតណាមជាច្រើននៅសាធារណរដ្ឋឆែកនិយាយដោយឡែកនិងនៅអឺរ៉ុបនិយាយរួម។ លោកឯកអគ្គរដ្ឋទូតបានជូនពរដល់ព្រះសង្ឃនិងពុទ្ធសាសនិកជន ក៏ដូចជាជនរួមជាតិក្នុងសាធារណរដ្ឋឆេក តែងតែសាមគ្គីគ្នា ប្រកាន់ភ្ជាប់ និងរួមដំណើរជាមួយមាតុភូមិ និងប្រទេសជាតិជានិច្ច៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម