Trending now

ជំរុញអង្គភាពអាជីវកម្មកូរ៉េខាងត្បូង បង្កើនការវិនិយោគចូលមកវៀតណាម

09:40 | 25/07/2022

នារសៀលថ្ងៃទី២៣ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបប្រធានសមាគមផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កូរ៉េខាងត្បូង-វៀតណាម លោក Kim Kill Soo ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

កិច្ចសហប្រតិបត្តិការអន្តរជាតិស្តី​ពី​ការកសាងឧទ្យានភូគព្ភសាស្ត្រ Phu Yen (វៀតណាម) កិច្ចសហប្រតិបត្តិការអន្តរជាតិស្តី​ពី​ការកសាងឧទ្យានភូគព្ភសាស្ត្រ Phu Yen (វៀតណាម)
នគបាលខេត្ត Thua Thien - Hue (វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ នគបាលខេត្ត Thua Thien - Hue (វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានសមាគមផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កូរ៉េខាងត្បូង-វៀតណាម លោក Kim Kill Soo (រូប​ថត៖ vnanet.vn)
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានសមាគមផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កូរ៉េខាងត្បូង-វៀតណាម លោក Kim Kill Soo

នៅក្នុងជំនួបនេះលោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមាគមផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កូរ៉េខាងត្បូង-វៀតណាម និងសមាគមនានារបស់កូរ៉េខាងត្បូងដែលវិនិយោគលើវិស័យជាច្រើនរបស់វៀតណាម ព្រមទាំងបានស្នើរឲ្យអង្គភាពអាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និងការពារបរិស្ថាន។ ក្នុងវិស័យកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ លោកប្រធានរដ្ឋបានវាយតម្លៃថា សេដ្ឋកិច្ចតែងតែមានចំណុចភ្លឺ និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។ កូរ៉េខាងត្បូងតែងតែជាអ្នកវិនិយោគឈានមុខគេនៅវៀតណាម ដោយមានទឹកប្រាក់ជិត ៨០ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ឈានដល់ជិត ៨០ ពាន់លានដុល្លារអាមេរិកផងដែរ។ ប្រទេសទាំងពីរក៏សហការគ្នាយ៉ាងល្អលើវិស័យ ODA ការងារ និងទេសចរណ៍។ មេដឹកនាំនៃប្រទេសទាំងពីរសង្ឃឹមថានៅឆ្នាំក្រោយទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនដល់១០០ពាន់លានដុល្លាអាមេរិក ហើយទន្ទឹមនឹងនោះចង់ឱ្យកូរ៉េខាងត្បូងបន្តជាអ្នកវិនិយោគឈានមុខគេនៅវៀតណាម។ លោកប្រធានរដ្ឋក៏បានស្នើឲ្យ សមាគម និងអង្គការសេដ្ឋកិច្ចកូរ៉េខាងត្បូងបន្តយកចិត្តទុកដាក់ជំរុញអង្គភាពអាជីវកម្មកូរ៉េខាងត្បូងពង្រីកគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាត្បូង (VKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP) ពង្រីកពាណិជ្ជកម្មប្រកបដោយតុល្យភាព បង្កើនការវិនិយោគចូលមកវៀតណាម ជាពិសេសគម្រោងបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ឧស្សាហកម្មស្និទ្ធស្នាលនឹងបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា...

នៅក្នុងជំនួបនោះ លោក Kim Kill Soo បាននិយាយថា អង្គភាពអាជីវកម្មកូរ៉េខាងត្បូងជាច្រើនចាប់អារម្មណ៍វិនិយោគចូលមកវៀតណាម ក្នុងនោះពួកគេចង់វិនិយោគលើការអភិវឌ្ឍន៍គម្រោងនានានៅតំបន់ទន្លេ Hong ដើម្បីរំពឹងថានឹងមានការអភិវឌ្ឍន៍ក្នុងតំបន់នេះដូចជាអព្ភូតហេតុទន្លេហាន នៃប្រទេសកូរ៉េខាងត្បូង។ ប្រតិភូមួយចំនួននៃគណៈប្រតិភូកូរ៉េខាងត្បូងដែលចូលរួមក្នុងជំនួបក៏សង្ឃឹមថាប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងកាកសំណល់ ទឹកកខ្វក់ ការងារ និងការផ្លាស់ប្តូរក្នុងវិស័យកីឡា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា