Trending now

នគបាលខេត្ត Thua Thien - Hue (វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ

08:28 | 25/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៣ ខែកក្កដា នគរបាលខេត្ត Thua Thien – Hue ប្រទេសវៀតណាម បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសជាមួយនគរបាលខេត្ត Champasak និង Savannakhet (ប្រទេសឡាវ)។

មូលនិធី Zhi-Shan គាំទ្រការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃលើកុមារពិការនៅខេត្ត Thua Thien Hue មូលនិធី Zhi-Shan គាំទ្រការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃលើកុមារពិការនៅខេត្ត Thua Thien Hue
ខេត្ត Thua Thien Hue ឧបត្ថម្ភគ្រឿងបរិភោក ឧបភោគដែលមានតំលៃជាង ១ ពាន់លានដុងសម្រាប់ខេត្តចំនួនពីរគឺ Salavan និង Se Kong (នៃប្រទេសឡាវ) ខេត្ត Thua Thien Hue ឧបត្ថម្ភគ្រឿងបរិភោក ឧបភោគដែលមានតំលៃជាង ១ ពាន់លានដុងសម្រាប់ខេត្តចំនួនពីរគឺ Salavan និង Se Kong (នៃប្រទេសឡាវ)
នគរបាលខេត្ត Thua Thien - Hue ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ (រូប​ថត៖ cadn.com.vn)
នគរបាលខេត្ត Thua Thien - Hue ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ

ក្នុងពិធីចុះហត្ថលេខានេះ នគរបាលខេត្តទាំងឡាយបានពិភាក្សាអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ នាពេលកន្លងមក។ ជាពិសេស នគរបាលខេត្ត Thua Thien - Hue បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនគរបាលខេត្តទាំងឡាយនៃប្រទេសឡាវ ដើម្បីផ្លាស់ប្តូរ ផ្តល់ព័ត៌មាន និងសម្របសម្រួល ដើម្បីដោះស្រាយករណីកើតឡើងជាយថាហេតុ កុំអោយស្ថានការណ៍មានភាពស្មុគស្មាញ។ សម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៃភាគីនានា ឲ្យដឹកនាំអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមនឹងការធានាសន្តិសុខជាតិ។ ជាពិសេសការឃោសនា ចលនាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន គោរពតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍រួមគ្នា។

លោកវរសេនីយ៍ឯក Nguyen Thanh Tuan នាយកនៃស្នងការដ្ឋាននគរបាលខេត្ត Thua Thien - Hue ក្នុងនាមថ្នាក់ដឹកនាំនគរបាលខេត្ត បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជាមួយថ្នាក់ដឹកនាំនគរបាលនៃខេត្តចំនួនពីរក្នុងប្រទេសឡាវ។ លោកវរសេនីយ៍ឯក Nguyen Thanh Tuan សង្ឃឹមថាភាគីនានានឹងសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងតម្រូវការដែលបានកំណត់។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា នគរបាលខេត្ត Thua Thien - Hue នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយនគរបាលខេត្ត Champasak និង Savannakhet ដើម្បីបំពេញតម្រូវការ និងភារកិច្ចធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្ថានភាពថ្មី។

ក្នុងឱកាសនេះ នគរបាលនៃខេត្ត៖ Thua Thien - Hue, Quang Tri, Quang Nam, Kon Tum​ ប្រទេសវៀតណាម និងនគរបាលនៃខេត្ត៖ Champasak, Savannakhet, Salavan, SeKong... (ប្រទេសឡាវ) បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការប្រកួតកីឡាជាច្រើន។ នេះជាឱកាសសម្រាប់កងកម្លាំងនគរបាលនៃខេត្តនានាផ្លាស់ប្តូរ សិក្សា និងរឹតចំណងសាមគ្គីភាព ភក្តីភាព និងភាពជិតស្និទ្ធរវាងវៀតណាម និងឡាវ។ អាស្រ័យហេតុនេះ បន្តអះអាង និងពង្រឹងមនោសញ្ចេតនា និងការទទួលខុសត្រូវ ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យធានាសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកបំពេញការងារបានល្អ ក្នុងការកសាង និងការពារប្រទេសជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ