Trending now

ហាងមួយនៅវៀតណាម ធ្វើប៊ឺហ្គឺរូបរាងដូចវីរុសកូវីដ ១៩ ដើម្បីមានកម្លាំងប្រឆាំងនឹងជំងឺនេះ

18:14 | 08/04/2020

មនុស្សទូទាំងពិភពលោកទាំងមូល បច្ចុប្បន្នកំពុងមានការព្រួយបារម្ភ និង ខ្លាចរអានូវជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ (Covid-19) ព្រោះជំងឺដ៏កាចហាវនេះ បានសម្លាប់មនុស្សអស់រាប់ពាន់ រាប់ម៉ឺននាក់មកហើយ ធ្វើឱ្យមនុស្សម្នាសំងំនៅតែក្នុងផ្ទះ លែងហ៊ានចចេញទៅខាងក្រៅ ដោយសារតែឆ្លងវីរុសមួយនេះ។

តែផ្ទុយនៅវិញ ហាងលក់ភីហ្សាមួយកន្លែងនៅប្រទេសវៀតណាម បែរជាមានគំនិតច្នៃប្រឌិត ធ្វើប៊ឺហ្គឺចេញជារូបរាងស្រដៀងនឹងវីរុសកូវីដ ១៩ នេះទៅវិញ ។

បើតាមម្ចាស់ហាងភីហ្សា ស្ថិតនៅទីក្រុងហាណូយខាងលើបានឱ្យដឹងថា គាត់បង្កើតបញ្ជីមុខម្ហូបមាន កូរ៉ូណា ប៊ឺហ្គឺ ក៏ព្រោះសង្ឃឹមថាមនុស្សនឹងមានស្នាមញញឹម និង មានកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះ ហើយគំនិតមួយនេះគឺបានមកពីកូនប្រុសគាត់អាយុ ១០ ឆ្នាំ ដែលគេឱ្យស្វែងរកអ្វីដែលកំប្លែងៗទុកជាការសម្រាក ។

ទោះជាយ៉ាងណា មនុស្សជាច្រើនបានកម្មុង់ប៊ឺហ្គឺរូបរាងស្រដៀងនឹងវីរុសកូវីដ ១៩ នេះ ហើយតម្លៃរបស់វាសម្រាប់សាច់គោ និង សាច់មាន់ មួយស្មើនឹង ៦៥ ០០០ ដុង ដែលប្រហែលនឹងជាង ១ ម៉ឺនរៀល ៕

(ប្រភពព័ត៌មាន: 9ENTEAT)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម
នៅពេលប្រកាសលទ្ធផលនៃការបោះឆ្នោត បញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទៅកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នឹងត្រូវចេញផ្សាយ
សង្កាត់ឌិញកុង៖ បានរៀបចំការសម្តែងវប្បធម៌ដើម្បីអបអរសាទរការបោះឆ្នោតដោយជោគជ័យ ប្រគល់រង្វាន់សម្រាប់ការប្រកួត "ជ្រុងដ៏ស្រស់ស្អាត" និងការប្រកួតរាំ។
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី