Trending now

ទទួលស្គាល់ការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមនៅស៊ីប

17:41 | 24/07/2022 ហេង វុធ្ធី

យុគសម័យ - លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋអ៊ីតាលី និងសាធារណៈរដ្ឋស៊ីប លោក Duong Hai Hung រួមជាមួយបុគ្គលិកស្ថានទូត បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនសហគមន៍ជនវៀតណាមនៅស៊ីបជាក់ស្តែងនៅទីក្រុង Limassol ក្នុងឱកាសដែលលោក ឯកអគ្គរដ្ឋទូតបានជូនសារតាំងទៅកាន់ប្រធានាធិបតីនៃសាធារណៈរដ្ឋស៊ីប លោក Nicos Anastasiades ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីបលើវិស័យជាច្រើន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីបលើវិស័យជាច្រើន
វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គបណ្ដាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២២ វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គបណ្ដាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២២
ទទួលស្គាល់ការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមនៅស៊ីប
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋអ៊ីតាលី និងសាធារណៈរដ្ឋស៊ីប លោក Duong Hai Hung ជូនសាតាំងទៅកាន់ប្រធានាធិបតីនៃសាធារណៈរដ្ឋស៊ីប លោក Nicos Anastasiades ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅ ស៊ីប គឺជាផ្នែកមួយដ៏សំខាន់នៃសហគមន៍ជនជាតិវៀតណាម ដែលជាធនធានដ៏សំខាន់រួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ និងការពារមាតុភូមិ។ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីភាព និងការរួមចំណែកជាវិជ្ជមានរបស់សហគមន៍ជនវៀតណាមនៅ ស៊ីប នាពេលកន្លងមក ជាពិសេសក្នុងការការពារប្រជាពលរដ្ឋ សកម្មភាពសប្បុរសធម៌ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងលើកតម្កើងមុខមាត់របស់វៀតណាមនៅសាធារណរដ្ឋស៊ីប។

សហគមន៍វៀតណាមនៅប្រទេសស៊ីប បច្ចុប្បន្នមានប្រជាជនប្រហែល ៥,០០០ នាក់រស់នៅ សិក្សា និងធ្វើការ មានសកម្មភាពវិជ្ជមានជាច្រើន បង្កើតមនោសញ្ចេនាដល់អាជ្ញាធរនៅប្រទេស Cyprus ក៏ដូចជាប្រជាជនម្ចាស់ផ្ទះផងដែរ។ នាពេលកន្លងមក សហគមន៍មានសកម្មភាពជាច្រើនដូចជា ការដើរដង្ហែរតាមដងផ្លូវដើម្បីផ្សព្វផ្សាយអំពីអធិបតេយ្យភាពនៃសមុទ្រ និងកោះ សកម្មភាពវប្បធម៌ សិល្បៈ និងម្ហូបអាហារវៀតណាមនៅប្រទេសស៊ីប ព្រមទាំងជំនួយ និងគាំទ្រគ្នាទៅវិញទៅមក។

ជាមួយនឹងទីតាំងជាមជ្ឈមណ្ឌលនៅតំបន់មេឌីទែរ៉ាណេជាសមាជិកនៃសហភាពអឺរ៉ុប និងដើរតួនាទីជាច្រកទ្វារភាគខាងត្បូង រួមជាមួយនឹងគោលនយោបាយវិនិយោគ និងអត្រាពន្ធអនុគ្រោះ ស៊ីបកំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ ជាមួយនឹងវិស័យខ្លាំងនៃប្រទេសកោះនេះ ដូចជាទេសចរណ៍ សណ្ឋាគារ សេវាកម្មសមុទ្រ ហិរញ្ញវត្ថុ អចលនទ្រព្យ និងការអប់រំ និងការបណ្តុះបណ្តាល៕

ហេង វុធ្ធី

baotintuc.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ