Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីបលើវិស័យជាច្រើន

11:43 | 16/06/2022

នារសៀលថ្ងៃទី ១៥ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀត ណាមលោកស្រី Amal Abdel Kader Elmorsi Salama ដែលចូលជួបសម្តែងការគួរ សម។

ទំនាក់ទំនងវៀតណាម-នូវែលសេឡង់មានការអភិវឌ្ឍន៍ជាវិជ្ជមាន ទំនាក់ទំនងវៀតណាម-នូវែលសេឡង់មានការអភិវឌ្ឍន៍ជាវិជ្ជមាន
ក្រុមសមាជិកសភាមិត្តភាពវៀតណាម-កម្ពុជាពិភាក្សាទិសដៅសកម្មភាព នៃរដ្ឋ​សភា​ នីតិកាល​តិទី១៥ ក្រុមសមាជិកសភាមិត្តភាពវៀតណាម-កម្ពុជាពិភាក្សាទិសដៅសកម្មភាព នៃរដ្ឋ​សភា​ នីតិកាល​តិទី១៥
នាយករដ្ឋមន្ត្រីវៀតណាម លោក  Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមលោកស្រី  Amal Abdel Kader Elmorsi Salama។ (រូបថត៖ VOV)
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមលោកស្រី Amal Abdel Kader Elmorsi Salama។ (រូបថត៖ VOV)

ផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគី ទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូ និងជួបប្រាស្រ័យយ៉ាងសកម្មនៅវេទិកាអន្តរជាតិ នានា; លើកកំពស់តួនាទី និងប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ជាពិសេស គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អេហ្ស៊ីប; ឆាប់នាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់កម្រិត ១ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ក្រៅពីនោះ ភាគី ទាំងពីរគួរតែបង្កើតយន្តការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានអំពីតម្រូវការទីផ្សារ ហើយ ស្វែងរកលទ្ធភាពសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ថាមពល ប្រេងឧស្ម័ន សារធាតុគីមី វាយនភ័ណ្ឌ កែច្នៃម្ហូបអាហារ កសិផល ជាដើម។

ទាក់ទងដល់ស្ថានភាពពិភពលោក និងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើប្រទេសទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; ស្នើ ឲ្យអេហ្ស៊ីបគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីសមុទ្រខាងកើត ដោះស្រាយរាល់ជម្លោះ និងភាពខុសគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; ធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរី ភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូតអេហ្ស៊ីប Amal Salama បានបញ្ជាក់ថា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកស្រី Amal Salama បានឲ្យដឹងថា នាពេលខាងមុខ អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី ២៧ បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៧) ហើយសង្ឃឹមថា នឹង អាចទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដើម្បីរួមចំណែកក្នុងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើទូទាំងពិភព លោក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម