Trending now

ទំនាក់ទំនងវៀតណាម-នូវែលសេឡង់មានការអភិវឌ្ឍន៍ជាវិជ្ជមាន

11:40 | 16/06/2022

នារសៀលថ្ងៃទី ១៤ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំវៀតណាម លោកស្រី Tredene Cherie Dobson។

កិច្ចសហប្រតិបត្តិការការពារជាតិ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា កិច្ចសហប្រតិបត្តិការការពារជាតិ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា
កសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា តាមរយៈកម្មវិធី «បណ្ដុះពន្លកមិត្ដភាព» កសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា តាមរយៈកម្មវិធី «បណ្ដុះពន្លកមិត្ដភាព»
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូត New Zealand លោកស្រី Tredene Cherie Dobson
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូត New Zealand លោកស្រី Tredene Cherie Dobson

នារសៀលថ្ងៃទី ១៤ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំវៀតណាម លោកស្រី Tredene Cherie Dobson។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ក្នុងបរិបទដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ប្រទេសទាំងពីរបានរក្សាជានិច្ចនូវការផ្លាស់ប្តូរ និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយនូវែលសេឡង់។ អាស្រ័យលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគីដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើនូវែលសេឡង់បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបញ្ចប់នីតិវិធីបើកទីផ្សារផ្លែឈើរបស់វៀតណាមនាពេលឆាប់ៗ ជំរុញការនាំចូលផលិតផលកសិកម្ម និងជលផល​ពីវៀតណាមទៅកាន់នូវែលសេឡង់ ខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ជំរុញសហគ្រាសនូវែលហ្សេឡង់ឲ្យ​ចូលមកវិនិយោគទុននៅវៀតណាម។

លោកស្រីឯកអគ្គរដ្ឋទូត Tredene Cherie Dobson បានអះអាងថា នូវែលសេឡង់ត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង​ការ​ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងការបំភាយឧស្ម័នមេតានក្នុងវិស័យកសិកម្ម ទន្ទឹមនឹងនោះ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្ដូរឌីជីថល ចាំបាច់ត្រូវមានគោលនយោបាយ និងច្បាប់ ដើម្បីកែសម្រួល និងជំនះបញ្ហាប្រឈមនានា។ នូវែលសេឡង់ មានបំណងចង់សហការជាមួយរដ្ឋសភាវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យនេះ។

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងលោកស្រី​ឯកអគ្គរដ្ឋទូត Tredene Cherie Dobson បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស