នាថ្ងៃទី ២៤ មេសា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Vinh Phuc សហការជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Vinh Phuc បានរៀបចំជំនួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាក្នុងកម្មវិធី “បណ្តុះពន្លកមិត្តភាព” ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ កម្មវិធីនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
![]() |
![]() |
![]() |
លោក ចាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម ថ្លែងក្នុងជំនួបសំណេះសំណាល។ |
ថ្លែងមតិក្នុងជំនួបនេះ លោកបណ្ឌិត Nguyen Huy Quang - អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Vinh Phuc បានឲ្យដឹងថា៖ ៥៥ ឆ្នាំកន្លងទៅ ប្រទេសទាំងពីរវៀតណាម - កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ; នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត Nguyen Huy Quang បានបន្ថែមថា ក្នុងរយៈពេលកន្លងមក ខេត្ត Vinh Phuc បានរៀបចំកម្មវិធីផ្លាស់ប្តូរគណៈប្រតិភូជាច្រើន និងបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាជាច្រើនមកទស្សនា និងធ្វើការនៅខេត្ត Vinh Phuc។ ជាពិសេសខេត្ត Vinh Phuc បានបង្កើតសមាគមមិត្តភាពវៀតណាម - កម្ពុជា នេះគឺជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាង Vinh Phuc និងកម្ពុជា។
ទោះបីជាខេត្ត Vinh Phuc មិនមានព្រំដែនជាប់ជាមួយកម្ពុជាក៏ដោយ ក៏ខេត្តនេះមានអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការដែលបានជួយបដិវត្តន៍កម្ពុជា។ បច្ចុប្បន្នមាននិស្សិតកម្ពុជាជាង ១០០ នាក់ កំពុងសិក្សានៅក្នុងខេត្ដ។ ខេត្ត Vinh Phuc តែងតែយកចិត្តទុកដាក់ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាមួយប្រទេសកម្ពុជា។
![]() |
ទិដ្ឋភាពនៃកម្មវិធី។ |
ថ្លែងក្នុងជំនួបសំណេះសំណាលនេះ លោក ចាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត Vinh Phuc ដែលបានរៀបចំជំនួបសំណេះសំណាលដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។
លោកឯកអគ្គរដ្ឋទូត ចាយ ណាវុធ ក៏បានថ្លែងអំណរគុណជូនចំពោះពូ មីង ដែលបានបង្កើតកម្មវិធី “បណ្តុះពន្លកមិត្តភាព” ដ៏មានអត្ថន័យនេះ ហើយបានទទួលសិក្ខាកាម និងនិស្សិតកម្ពុជាមកជាកូនធម៌។ សកម្មភាពទាំងនេះបានបង្ហាញសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក និងបង្ហាញមនោសញ្ចេតនារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយក៏ជាឱកាសសម្រាប់សិក្ខាកាម និងនិស្សិតចាត់ទុកថានេះជាគ្រួសាររបស់ខ្លួនផងដែរ ។
លោកឯកអគ្គរដ្ឋទូត ចាយ ណាវុធ បានលើកទឹកចិត្ដសិក្ខាកាម និងនិស្សិតឲ្យខិតខំរៀនសូត្រ រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជារៀងរហូត៕
មតិពីមិត្តអ្នកអាន