ក្នុងនាមប្រទេសជិតខាង វៀតណាម និងកម្ពុជាបានអះអាងជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមរយៈការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ សំដៅរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
![]() |
![]() |
ពីឆ្នាំ ១៩៩៩-២០១៩ ដំណើរការនៃការចរចាបោះបង្គោលព្រំដែនគោករវាងវៀតណាម និងកម្ពុជា បានទទួលលទ្ធផលគឺឯកសារច្បាប់ចំនួនពីរ រួមមាន "សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង “ពិធីសារស្ដីពីការបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា” ។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ឯកសារទាំងពីរនេះមានសារៈសំខាន់ និងជាប្រវត្តិសាស្ត្របំផុតជាការកត់ត្រាសមិទ្ធិផលនៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម-កម្ពុជា បានប្រមាណ ៨៤% រួចហើយ។
![]() |
ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh (ឈរទីពីរពីឆ្វេង) បំពេញការងារនៅព្រំដែនខេត្ត An Giang កាលពីខែកក្កដា ឆ្នាំ២០១៥ (baoquocte.vn) |
គួរឱ្យរំលឹកដែរថា វៀតណាម និងកម្ពុជា បានសាងសង់បង្គោលគោលព្រំដែនធំបានចំនួន ៣១៥ បង្គោល បង្គោលខណ្ឌសីមាព្រំដែនបានចំនួន ១,៥១១ និងបង្គោលតម្រុយព្រំដែនបានចំនួន ២២១ និងខណ្ឌសីមាព្រំដែនបានប្រវែងចំនួន ១,០៤៤ គីឡូម៉ែត្រ លើប្រវែងសរុបចំនួន ១,២៥៨ គីឡូម៉ែត្រនៃព្រំដែន។
ដោយសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃឯកសារច្បាប់ទាំងពីរនោះ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការ និងជាប្រធានគណៈកម្មាធិការព្រំដែនជាតិបានចាត់ទុកថា នោះជាមូលដ្ឋានសម្រាប់បង្កើតព្រំដែនច្បាស់លាស់បំផុតរវាង វៀតណាម និងកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការគ្រប់គ្រងព្រំដែន ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានឲ្យដឹងទៀតថា ផ្តើមចេញពីលទ្ធផលនេះ ប្រជាជនរស់នៅតាមព្រំដែនទទួលបានភាពងាយស្រួលក្នុងការបង្កើនការផ្លាស់ប្តូរទំនិញ ធ្វើពាណិជ្ជកម្ម រួមចំណែកកសាង និងរក្សាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
![]() |
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ថ្លែងនៅសន្និសីទបូកសរុបការងាររយៈពេល ២០ ឆ្នាំស្តីពីការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម និងកម្ពុជា។ |
ដោយអះអាងថា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិមានភាពពិសិដ្ឋ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh បានសង្កត់ធ្ងន់លើសមិទ្ធិផលនានាក្នុងកិច្ចចរចាខណ្ឌសីមា និងបោះបង្គោលព្រំដែន ក៏ដូចជាការងារគ្រប់គ្រង ការពារព្រំដែនគោកវៀតណាម និងកម្ពុជា តាំងពីឆ្នាំ ១៩៩៩ មកម៉្លេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការដឹកនាំជិតដិតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការប្ដេជ្ញាចិត្ត សុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរវៀតណាម និងកម្ពុជាក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនរួម។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក្នុងដំណើរការចរចាខណ្ឌសីមា និងបោះបង្គោលព្រំដែននោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងអភិវឌ្ឍដោយឈរលើគោលការណ៍គោរព ឯករាជ្យភាព បូរណភាពទឹកដី អធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។ ក្នុងបរិបទដែលប្រទេសទាំងពីររៀបចំពិធីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) វឌ្ឍនភាពការងារបោះបង្គោលព្រំដែនគោកនាពេលខាងមុខនឹងមានភាពជាក់ស្តែង និងកាន់តែមានអត្ថន័យថែមទៀត រួមវិភាគទានដល់ជោគជ័យនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២ ហើយនេះក៏ជាការសក្ខីភាពបង្ហាញយ៉ាងរស់រវើកពីទំនាក់ទំនងប្រពៃណីដ៏ល្អដើម្បីសុភមង្គល វិបុលភាព នៃប្រជាជនទាំងពីរ៕
មតិពីមិត្តអ្នកអាន