Trending now

សៀវភៅណែនាំសុខភាពនៃជនទេសន្តរប្រវេសន៍ ដែលគាំទ្រព័ត៌មានសុខភាពសម្រាប់ពលករ

10:42 | 21/07/2022 ឌីណា

យុគសម័យ- នាថ្ងៃទី ១៨ កក្កដា នៅរដ្ឋធានី Ha Noi អគ្គនាយកដ្ឋានចំនួនប្រជាជន និងផែនការគ្រួសារ (ក្រសួងសុខាភិបាល) សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍នៅវៀតណាមបានរៀបចំសិក្ខាសាលាឧទ្ទេសនាមនូវសៀវភៅណែនាំសុខភាពនៃជនទេសន្តរប្រវេសន៍ ។

វៀតណាម និងឥណ្ឌាទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងថែទាំសុខភាព វៀតណាម និងឥណ្ឌាទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងថែទាំសុខភាព
HFHI ឧបត្ថម្ភថវិកាជាង 900 លានដុង ដើម្បីជួយលើកកំពស់ជីវភាពរស់នៅ និងសុខភាពជូនប្រជាជន Hue HFHI ឧបត្ថម្ភថវិកាជាង 900 លានដុង ដើម្បីជួយលើកកំពស់ជីវភាពរស់នៅ និងសុខភាពជូនប្រជាជន Hue
សៀវភៅណែនាំសុខភាពនៃជនទេសន្តរប្រវេសន៍ ដែលគាំទ្រព័ត៌មានសុខភាពសម្រាប់ពលករ
សៀវភៅណែនាំសុខភាពជន​ទេសន្តរប្រវេសន៍​សម្រាប់ពលករវៀតណាមដែលកំពុងធ្វើការនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ (រូបថត៖ PV/Vietnam+)

ក្រុមបច្ចេកទេសសុខភាពរបស់ជនទេសន្តរប្រវេសន៍វៀតណាម (បង្កើតឡើងដោយក្រសួងសុខាភិបាល) គំនិតផ្តួចផ្តើមអំពីការបង្កើតសៀវភៅណែនាំសុខភាពនៃជនទេសន្តរប្រវេសន៍មានការឧបត្ថម្ភពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍នៅវៀតណាម។

សៀវភៅណែនាំនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាសំណួរ-ចម្លើយ ខ្លី រួសរាយរាក់ទាក់ ការរចនាទាក់ទាញដោយអ្នកជំនាញមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង​។ សៀវភៅនេះផ្តល់ព័ត៌មានសុខភាពជាមូលដ្ឋានសម្រាប់ពលករវៀតណាមនៅជប៉ុន និងកូរ៉េខាងត្បូង រួមមានៈ ប្រព័ន្ធសុខាភិបាល ការធានារ៉ាប់រងសង្គម - សុខភាព សុវត្ថិភាព​ការងារ; ការការពារនិងការគ្រប់គ្រងជំងឺឆ្លង; សុខភាពបន្តពូជ ការកសាងរបៀបរស់នៅដែលមានសុខភាពល្អ; គាំទ្រ និងការពារប្រជាពលរដ្ឋ...

នាពេលខាងមុខ ក្រុមបច្ចេកទេសសុខភាពជន​ទេសន្តរប្រវេសន៍វៀតណាម​នឹង​បង្កើតសៀវភៅណែនាំសម្រាប់​ពលករវៀតណាមដែលកំពុងធ្វើការនៅប្រទេសជាច្រើនជុំវិញពិភពលោក ...

នៅក្នុងសិក្ខាសាលា ប្រតិភូបានរួមវិភាគទានគំនិតជាច្រើន ដើម្បីអភិវឌ្ឍ និងបង្កើតសៀវភៅណែនាំជាក់ស្តែង និងមានប្រយោជន៍សម្រាប់ពលករទេសរន្តប្រវេសន៍ ៕

ឌីណា

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ