Trending now

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងកូរ៉េខាងត្បូង

13:14 | 15/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៣ កក្កដា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Jin។

វេទិកា “អបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង៖ រួមគ្នាឆ្ពោះទៅអនាគត” វេទិកា “អបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង៖ រួមគ្នាឆ្ពោះទៅអនាគត”
រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Jin។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Jin។

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តាមទម្រង់អាចបត់បែនបាន ក៏ដូចជាសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កូរ៉េខាងត្បូង ( ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩២២ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២); យកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យការពារជាតិសន្តិសុខ និងយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ អនុវត្តរាល់​​វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ចប់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព ដែលក្នុងនោះ​បង្កើនបរិមាណទំនិញនាំចេញរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូង។ លើកទឹកចិត្តសហគ្រាសកូរ៉េខាងត្បូងឲ្យ​បង្កើនការវិនិយោគលើវិស័យឧស្សាហកម្មមុខព្រួញ ដែលដើរទន្ទឹមជាមួយនឹងការផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម។ បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា; រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់សមុទ្រខាងកើត បន្តគាំទ្រការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព គោរពផលប្រយោជន៍របស់ភាគីពាក់ព័ន្ធនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម