Trending now

វៀតណាមនិងអាហ្សង់ទីនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដោយមាន សក្តានុពល

08:46 | 13/07/2022 យោងតាមវិឡូសំលេងវៀតណាម

លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានស្នើឲ្យភាគីអាហ្សង់ទីនបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការជ្រៀតចូលទីផ្សារអាហ្សង់ទីន ជា ពិសេសចំពោះមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកសិផល វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម ជាដើម។

សម្ព័ន្ធក្រុមហ៊ុន Central (ប្រទេសថៃ) គ្រោងនឹងវិនិយោគ ៨០០ លានដុល្លាអាមេរិកបន្ថែមទៀតនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន Central (ប្រទេសថៃ) គ្រោងនឹងវិនិយោគ ៨០០ លានដុល្លាអាមេរិកបន្ថែមទៀតនៅវៀតណាម
ប្រធានរដ្ឋវៀតណាមអញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋ​ទូតហូឡង់ និងស្វីសមកជំរាបលា ប្រធានរដ្ឋវៀតណាមអញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋ​ទូតហូឡង់ និងស្វីសមកជំរាបលា
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម)
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។

ថ្លែងមតិក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី ១១ កក្កដា ជាមួយលោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនានៃសាធារណៈរដ្ឋ អាហ្សង់ទីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងពាណិជ្ជកម្មរវាង វៀតណាមនិងអាហ្សង់ទីន នឹងកាន់តែរីកចម្រើន រួមចំណែក យ៉ាងសំខាន់ក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះទៅខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម លោក Nguyen Hong Dien មានគោលបំណងថា ភាគីទាំងពីរបន្តខិតខំ ប្រឹងប្រែងដើម្បីលើកកំពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ធ្វើពិពិធកម្មទំនិញនាំចូលនាំចេញ ហើយធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីមានតុល្យភាពបន្តិចម្តងៗ។ លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានស្នើឲ្យភាគីអាហ្សង់ទីនបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការជ្រៀតចូលទីផ្សារអាហ្សង់ទីន ជាពិសេសចំពោះមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកសិផល វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម ជាដើម។

ភាគីទាំងពីរបានឯកភាពពិចារណាលើលទ្ធភាពសហប្រតិបត្តិការគ្នាលើវិស័យ ថ្មីៗដែលមានសក្តានុពល ដូចជាឧស្សាហកម្មជាមូលដ្ឋាន កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃម្ហូបអាហារ ថាមពល ជីវបច្ចេកវិទ្យា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី