Trending now

ប្រធានរដ្ឋវៀតណាមអញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋ​ទូតហូឡង់ និងស្វីសមកជំរាបលា

08:41 | 13/07/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann និងឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber មកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann (រូបថត៖ VNA)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ហូឡង់តែងតែជាដៃគូពាណិជ្ជកម្មជួរមុខ ហើយជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុប (EU) នៅវៀតណាម។ លោកប្រធានរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះយន្តការសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក (ឆ្នាំ ២០១០) និងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងអាហារ (ឆ្នាំ ២០១៤) ត្រូវបានរក្សា និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅជាសេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការដឹកជញ្ជូន-នាវាចរណ៍ កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ លោកប្រធានរដ្ឋបានស្នើឲ្យប្រទេសទាំងពីរជំរុញខ្លាំងការ ផ្លាស់ប្តូរគណៈប្រតិភូផ្ទាល់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ហើយ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សក្តានុពលនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber (រូបថត៖ VNA)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber

នៅក្នុងជំនួបជាមួយលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ស្វីសគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម។ លោកបានស្នើឱ្យស្វីសពន្លឿនការសម្រេចរួចរាល់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (រួមទាំងប្រទេសចំនួន ៤ គឺ ស្វីស ន័រវែស អ៊ីស្លង់ និងលីចតេនស្ទីន)។ លោកប្រធានរដ្ឋបានចាត់ទុកថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសជាច្រើនសម្រាប់ការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសគឺលើវិស័យហិរញ្ញវត្ថុ-ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មកែច្នៃ ឱសថ កែច្នៃផលិតផលកសិកម្ម និងទេសចរណ៍ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី