Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ

13:19 | 18/05/2022 យោងតាមវិឡូសំលេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយចាត់ទុកថា រដ្ឋសភាវៀតណាម និងរូបលោកផ្ទាល់ជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។

ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាល្ងាចថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយចាត់ទុកថា រដ្ឋសភាវៀតណាម និងរូបលោកផ្ទាល់ជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។

ដោយវាយតម្លៃថា ប្រទេសឡាវមានតម្លាភាពក្នុងចំណូល ហិរញ្ញវត្ថុ និងបំណុលសាធារណៈ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយសង្កត់ធ្ងន់ថា មេរៀនដែលបានសិក្សាគឺ ធ្វើទំនើបកម្មវិស័យពន្ធដារ និងគយ លើកកំពស់ការផ្សព្វផ្សាយ និងតម្លាភាព ប្តូរទៅជាវិក្កយបត្រអេឡិចត្រូនិក ការពារមន្ត្រី និងធានាប្រាក់ចំណូល។ លើសពីនេះ ប្រធានរដ្ឋសភាក៏បានលើកឡើងផងដែរថា វិស័យហិរញ្ញវត្ថុឡាវយកចិត្តទុកដាក់បន្ថែមទៀតចំពោះប្រជាជន និងធុរកិច្ច និងសកម្មលុបបំបាត់ការលំបាក និងឧបសគ្គ ជំនះពុះពារ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា រដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាផ្ទាល់តែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់វិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ និងគាំទ្រគ្នាទៅវិញទៅមក; បានបញ្ជាក់ថា ប្រសិនបើក្រសួងហិរញ្ញវត្ថុឡាវចង់ធ្វើការជាមួយគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិការបស់រដ្ឋសភាលើបទពិសោធន៍ត្រួតពិនិត្យហិរញ្ញវត្ថុ និងទំនាក់ទំនងរវាងរដ្ឋសភា និងរដ្ឋាភិបាលក្នុងវិស័យនេះ រដ្ឋសភាតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុឡាវបានលើកសំណើរទៅបំពេញទស្សនកិច្ច និងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ព្រមទាំងសិក្សាស្រាវជ្រាវពីបទពិសោធន៍របស់ក្រសួងហិរញ្ញវត្ថុវៀតណាមក្នុងការធ្វើកំណែទម្រង់សហគ្រាស និងការដោះស្រាយបំណុលសាធារណៈ។ ជាពិសេស ក្នុងឆ្នាំ ២០២២ "ឆ្នាំមិត្តភាព និងសាមគ្គីភាព" អបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះ ភាគីទាំងពីរនឹងមានសម្មភាពសម្បូរបែបជាងទៀត។

នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏មានជំនួបធ្វើការជាមួយប្រធានសវនកម្មរដ្ឋឡាវ លោក Malaythong Kommasith ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី