Trending now

ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue

09:42 | 17/05/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៦ ឧសភា នៅវិមានរដ្ឋសភាឡាវ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio
ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue
ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នាពេលថ្មីៗនេះ។ ភាគីទាំងពីរបានអះអាងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងព្រំដែន; លើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំ- បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាទាំងពីរបានអះអាងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងឈានដល់ការឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងលើពិភពលោក រួមទាំងបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពបន្តប្រពៃណីនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ទន្លេមេគង្គ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ ដំណាក់កាល ២០២២-២០២៦។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រកាសប្រគល់អំណោយជា កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង និងកាមេរ៉ាដល់លេខាធិការដ្ឋានរដ្ឋសភាឡាវ; កុំព្យូទ័រ សៀវភៅវៀតណាម និងឧបករណ៍សិក្សាមួយចំនួនដល់សាលាបណ្ដុះបណ្ដាលខេត្តចំប៉ាសាក់ សាលាមិត្តភាព និងសមាគមវៀតណាមក្នុងខេត្តចំនួនបួនភាគខាងត្បូងនៃប្រទេសឡាវ។ តម្លៃសរុបគឺ ៥ពាន់លានដុង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន