លោកនាយករដ្ឋមន្ត្រីមានគោលបំណងថារដ្ឋសភានៃភាគីទាំងពីរនឹងបន្តគាំទ្រ និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ហើយផ្ដោតសំខាន់លើវិស័យណា ដែលសិង្ហបុរីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។
![]() |
![]() |
![]() |
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin |
នាថ្ងៃទី ២០ ឧសភា ក្នុងជំនួបជាមួយ ប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin ដែលកំពុងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សឹង្ហបុរីតែងតែជាដៃគូដ៏សំខាន់មួយក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថារដ្ឋសភានៃភាគីទាំងពីរនឹងបន្តគាំទ្រ និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ហើយផ្ដោតសំខាន់លើវិស័យណា ដែលសិង្ហបុរីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិង្ហបុរីចែករំលែកបទពិសោធន៍ផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់ និងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅសិង្ហបុរី។
នាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋសភានៃភាគីទាំងពីរនឹងបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត ដោយផ្តោតលើវិស័យដែលសិង្ហបុរីមានចំណុចខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ នវានុវត្តន៍ ថាមពលបៃតង ឌីជីថល សេដ្ឋកិច្ច ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក...; នាំទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរឡើងដល់កម្រិតថ្មីមួយនៃ "ការតភ្ជាប់នៅលើវេទិកាឌីជីថល" តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ "អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល" ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នៅសិង្ហបុរី ខែកុម្ភៈ ២០២២។
ជាការឆ្លើយតបប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានអះអាងថា អំពីវិស័យនីតិប្បញ្ញត្តិ រដ្ឋសភាសិង្ហបុរីគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ គាំទ្រសហគ្រាសសឹង្ហបុរីមកបណ្តាក់ទុននៅវៀតណាម និងពង្រីកមណ្ឌលឧស្សាហកម្ម VSIP នៅតាមមូលដ្ឋានផ្សេងទៀត ដើម្បីរឹតបន្តឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះសង្កត់ធ្ងន់ថាអាស៊ានចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍អំពីសមុទ្រខាងកើតដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) និងសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕
មតិពីមិត្តអ្នកអាន