យោងតាមលោក Olivier Langlet នាយកប្រតិបត្តិនៃ Central Retail Vietnam ការស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាមបានជួយ Central បន្តពង្រីកអាជីវកម្ម។
![]() |
![]() |
![]() |
Central Group បើកសម្ពោធផ្សារទំណើប Go! ដំបូងគេនៅវៀតណាម។ |
សម្ព័ន្ធក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ថៃ Central Group គ្រោងនឹងបណ្តាក់ទុន ចំនួន ៣០ ពាន់លានបាត (ជិត ៨២៨ លានដុល្លាអាមេរិក) ចូលមកប្រទេសវៀតណាម ក្នុងដំណាក់កាល ២០២២-២០២៦ ដើម្បីបង្កើនការលក់នៅវៀតណាមដល់ ១០០ ពាន់លានបាត (ជាង ២,៧ ពាន់លាន ដុល្លា) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើធៀបនឹង កម្រិត ៣៨,៥ ពាន់លានបាត (ជាង ១ ពាន់លាន ដុល្លា) កាលពីឆ្នាំមុន។
លោក Olivier Langlet នាយកប្រតិបត្តិនៃក្រុមហ៊ុន Central Retail Vietnam បាននិយាយថា ជាមួយនឹងការវិនិយោគនេះ Central ក៏ចង់បង្កើនសមាមាត្រនៃការលក់ពហុឆានែលទៅ ១៥% បើប្រៀបធៀបទៅនឹងកម្រិតបច្ចុប្បន្ន ៨% ។ Central មានគោលបំណងក្លាយជាវេទិកាលក់រាយពហុបណ្តាញឈានមុខគេក្នុងវិស័យម្ហូបអាហារ និងអចលនទ្រព្យក្នុងប្រទេសវៀតណាម ហើយនឹងពង្រីកបណ្តាញលក់រាយរបស់ខ្លួនដើម្បីគ្របដណ្តប់ ៥៥ ក្នុងចំណោម ៦៣ ខេត្តក្រុងក្នុងប្រទេសវៀតណាម។
យោងតាមលោក Langlet ក្រុមហ៊ុន Central នឹងជំរុញកំណើនការលក់នៅក្នុងប្រទេសវៀតណាម តាមរយៈយុទ្ធសាស្រ្តចំនួនបី៖ ការពង្រីក និងពង្រឹងសកម្មភាពអាជីវកម្មស្នូលនៅទូទាំងប្រទេស រួមទាំងការពង្រីកហាងលក់អាហារ និងផ្សារទំនើប GO Shopping Center!; បើកដំណើរការផលិតផលម៉ាកផ្ទាល់ខ្លួន ដើម្បីបម្រើដល់ក្រុមអតិថិជនដែលដឹងពីតម្លៃ; អភិវឌ្ឍគម្រោងប្រើប្រាស់ចម្រុះ ដើម្បីបង្កើនអាជីវកម្មអចលនទ្រព្យ។
លោក Langlet បានបញ្ជាក់ថា Central ចង់ចាប់យកឱកាសទិញយក និងការរួមបញ្ចូលគ្នា ដើម្បីពន្លឿនការពង្រីកអាជីវកម្ម ដោយចាត់ទុកវៀតណាមជាចំណុចយុទ្ធសាស្ត្រនៃប្រភពវត្ថុធាតុដើម និងផលិតផលសម្រាប់ Central Retail ក្នុងប្រទេសថៃ។
យោងតាមលោក Olivier Langlet នាយកប្រតិបត្តិនៃ Central Retail Vietnam ការស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាមបានជួយ Central បន្តពង្រីកអាជីវកម្ម។ លោក ជឿជាក់ថា វៀតណាមអាចស្ដារឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ ២០២២ ហើយនឹងក្លាយ ជាខឿនសេដ្ឋកិច្ចដែលមានល្បឿនកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹង កំណើន GDP សម្រេចបាន ៦,៥%។ ក្រៅពីនោះ វណ្ណៈកណ្តាលនៅវៀតណាម ត្រូវបានចាត់ទុកថា មានល្បឿនកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ៕
មតិពីមិត្តអ្នកអាន