លោក Y Noa Nie និងលោកស្រី H'Win Hdok (ជនជាតិ Ede) រស់នៅភូមិ Ale B សង្កាត់ Ea Tam ក្រុង Buon Ma Thuot (ខេត្ត Dak Lak) បានក្លាយជាប្តីប្រពន្ធកាលពីឆ្នាំ ១៩៨៧។
![]() |
![]() |
មានកូន ៥ នាក់ គ្រួសារលោករស់នៅក្នុងខ្ទមប្រក់ស្បូវ ដែលមានផ្ទៃក្រឡាតែប៉ុន្មានម៉ែត្រការ៉េប៉ុណ្ណោះ។ គ្រួសារគាត់មានស្រែចំការ ប៉ុន្តែភាពអត់ឃ្លាន និងភាពក្រីក្រចេះតែដិតជាប់ជានិច្ច។
រហូតដល់ពេលលោក Y Noa ចូលរួមក្នុងសមាគមកសិករសង្កាត់ ជីវិតបានផ្លាស់ប្តូរបន្តិចម្តងៗ។ គាត់ត្រូវបានបណ្តុះបណ្តាលទម្រង់ចិញ្ចឹមសត្វ ដាំដំណាំ ណែនាំបច្ចេកទេស និងបានទៅទស្សនាទម្រង់សេដ្ឋកិច្ចល្អៗនៅក្នុងខេត្ត។ បន្ទាប់មក គាត់ និងប្រពន្ធ បានកែលម្អចំការ អនុវត្តតាមទម្រង់សេដ្ឋកិច្ចរួមមានចំការ ស្រះ និងក្រោល។ ក្រៅពីដីចំការដាំដំណាំកាហ្វេ គាត់នៅដាំដំណាំរយៈពេលខ្លីជាច្រើនប្រភេទដូចជា ពោត ត្រប់ សណ្តែក ម្ទេស ល្ហុង។
|
នៅក្នុងចំការ គាត់សាងសង់ទ្រុងមាន់ ទ្រុងទា ទ្រុងទាកាប៉ា ជាពិសេសមេជ្រូក និងមេគោ។ នៅពេលមេគោ និងមេជ្រូកកើតកូន គាត់ចិញ្ចឹមរហូតដល់ធំទើបលក់។ នៅវាលស្រែ គាត់និងក្រុមគ្រួសារដាំស្រូវ ។ គាត់ដាំបន្លែ ដំណាំ ពេញមួយឆ្នាំ និងចិញ្ចឹមត្រីក្នុងស្រះ។ ម៉ាស៊ីនបូមទឹកដែលបានឧបត្ថម្ភដោយសមាគមកសិកសង្កាត់ គាត់យកទៅស្រោចស្រពស្រែចំការ និងដំណាំ។
ជីវិតរស់នៅបានផ្លាស់ប្តូរ សេដ្ឋកិច្ចក៏ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គាត់ចាប់ផ្តើមសង់ផ្ទះឈើខ្ពស់ពីដីជំនួសឱ្យខ្ទមចង្អៀត។ គាត់ត្រូវបានអ្នកភូមិបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានក្រុមធារាសាស្ត្រ; ប្រធានក្រុមផលិតកម្មនៃសហករណ៍ឈ Ale B; ប្រធានសាខាសមាគមកសិករ។ រាល់ការងារ គាត់បានបំពេញយ៉ាងល្អ។ កាលពីឆ្នាំ ២០០៣ លោក Y Noa បានជាប់ឆ្នោតជាមេភូមិ ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិ... កាលពីឆ្នាំ ២០១៦ គ្រួសាររបស់គាត់បានសាងសង់ផ្ទះពីរជាន់ធំបំផុតនៅក្នុងភូមិ។
និយាយអំពីទម្រង់ជម្នះការលំបាករបស់លោក Y Noa លោក Nguyen Duc Tuong ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ea Tam បានអះអាងថា៖ “គ្រួសាររបស់លោក Y Noa គឺជាគ្រួសារគំរូ គ្រួសារវប្បធម៌។ លោក Y Noa ខ្លួនឯងជាគំរូល្អ គាត់មិនត្រឹមតែធ្វើសេដ្ឋកិច្ចបានល្អប៉ុណ្ណោះទេ ថែមទាំងគាត់តែងតែជួយគាំទ្រប្រជាជនក្នុងភូមិនូវដើមទុន គ្រាប់ពូជ និងបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំទៀតផង»៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន