អ្នកស្រី H'Li Da Mlo កើតនៅឆ្នាំ១៩៨៩ ជាជនជាតិ Ede នៅភូមិ Tong Sinh ឃុំ Ea Dar ស្រុក Ea Kar (ខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម)។ ចាប់កំណើតក្នុងគ្រួសារដែលមានបងប្អូនបង្កើត ៥ នាក់ ឪពុករបស់នាងបានស្លាប់ហើយ ដូច្នេះ H'Li Da Mlo តែងតែមានស្មារតីខិតខំសិក្សា និងធ្វើការ។
![]() |
![]() |
នៅក្នុងឆ្នាំ២០២១ H'Li Da Mlo បានបញ្ចប់ការសិក្សាពីមុខវិទ្យាសេដ្ឋកិច្ច សាកលវិទ្យាល័យតំបន់ខ្ពង់រាបកណ្តាល Tay Nguyen ហើយត្រឡប់មកផ្ទះវិញជាមួយនឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុកកំណើតរបស់នាង។
![]() |
អ្នកស្រី H'Li Da Mlo |
អ្នកស្រី H'Li Da Mlo យល់ឃើញសារៈសំខាន់នៃការប្រើវិទ្យាសាស្ត្រ និងវិធីសាស្រ្តផលិតកម្មទំនើប។ ក្នុងឆ្នាំ២០១៤ គ្រួសាររបស់ H'Li Da Mlo ត្រូវបានសមាគមជំរុញកសិកម្មឃុំ ឧបត្ថម្ភកូនមាន់ចំនួន ១០០ ក្បាល។ បន្ទាប់ពីមួយឆ្នាំ អ្នកស្រី H'Li Da Mlo បានដឹងថា ជាមួយនឹងលក្ខខណ្ឌអាកាសធាតុនៅមូលដ្ឋាន ការចិញ្ចឹមមាន់គឺមិនសមរម្យទេ តែការចិញ្ចឹមពពែ និងជ្រូកព្រៃនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ជាង ជាពិសេសគឺការចិញ្ចឹមពពែ។ នៅក្នុងឆ្នាំ២០១៧ ដោយទទួលការឧបត្ថម្ភហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង "ជួយគាំទ្រស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម"របស់សមាគមនារីឃុំ អ្នកស្រី H'Li Da Mlo បានបណ្តាក់ទុនសាងសង់ទ្រុងដើម្បីបង្កាត់ពូជពពែចំនួន ៣០ ក្បាល ព្រមទាំងដាំដំឡូងមី ដាំស្មៅ ដាំដើមឈើហូបផ្លែ។ល។ ក្នុងរយៈពេលមួយឆ្នាំ ហ្វូងពពែចំនួន ៣០ ក្បាល បន្តពូជបានល្អ នាំមកនូវប្រាក់ចំណូលជាង ១៥០ លានដុង។ បច្ចុប្បន្ននេះ នាងកំពុងបន្តពង្រីកទម្រង់បង្កាត់ពូជពពែនេះ។
នាពេលថ្មីៗនេះ ក្នុងពិធីបុណ្យចាប់ផ្ដើមអាជីវកម្មស្រុក និងបូកសរុបជាបឋមលទ្ធផលនៃការអនុវត្តគម្រោង “ជួយគាំទ្រស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម” ដំណាក់កាល ២០១៧-២០២២ របស់ស្រុក Ea Kar ទម្រង់ “ការបង្កាត់ពូជពពែ និងការជួសជុលសួនច្បារ ដើម្បីដាំដើមឈើហូបផ្លែ” របស់ H'Li Da Mlo បានទទួលរង្វាន់ទីបី។ លោកស្រី Vu Thi Thanh Giang ប្រធានសមាគមនារីស្រុក Ea Kar បានថ្លែងថា អ្នកស្រី H'Li Da Mlo គឺជាគំរូល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សមាជិកាជនជាតិភាគតិច។ ជោគជ័យរបស់នាងគឺចេញពីការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើ ដោយប្រើវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងផលិតកម្ម៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន