Trending now

ពង្រឹងភាពស្អិតរមួតក្នុងសហគមន៍ពីពិធីចងភាតរភាពរបស់ប្រជាជនជនជាតិ E De

10:43 | 09/06/2022

ក្នុងវប្បធម៌របស់ជនជាតិ E De ពិធីចងភាតរភាព គឺជាសកម្មភាពដ៏ មានអត្ថន័យតភ្ជាប់សហគមន៍ កសាងមហាសាមគ្គីភាពរវាងបណ្ដាគ្រួសារ វង្សត្រកូល ឬរវាងជនជាតិផ្សេងៗគ្នា ដែលរស់នៅជាមួយគ្នានៅតាមមូលដ្ឋានផងដែរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper
ទស្សនាតំបន់វិថីបុរាណ Ha Noi និងទៅទស្សនាប្រាសាទ Quan De អាស័យដ្ឋាន ២៨ វិថី Hang Buom ទស្សនាតំបន់វិថីបុរាណ Ha Noi និងទៅទស្សនាប្រាសាទ Quan De អាស័យដ្ឋាន ២៨ វិថី Hang Buom
តោះផឹកស្រាជាមួយគ្នា។ (រូបថត៖ truyenhinhdaknong)
តោះផឹកស្រាជាមួយគ្នា។

នៅម៉ោង៥ទៀបភ្លឺ ផ្ទះវែងរបស់លោកស្រី H Djuan Nie ស្ថិតក្នុងភូមិ Drai Si ឃុំ Ea Tar ស្រុក Cu Mgar មានសភាពអ៊ូអរ។ លោក Y Thon Nie និងបងប្អូនក្នុងវង្សត្រកូល មានវត្តមានយ៉ាងច្រើនកុះករ ដើម្បីចូលរួមជាមួយម្ចាស់ផ្ទះ កាប់ជ្រូកឈ្មោលក្រៀវមួយក្បាលមានទម្ងន់ប្រហែល ៣០ គីឡូក្រាម មាន់ជល់២ក្បាលធំ និងចងស្រាពាងរាប់សិបពាង។ ទាំងនេះជាគ្រឿងសំណែនដ៏សំខាន់ដែលត្រូវបានប្រើក្នុងពិធីចងភាតរភាពរវាងលោកស្រី H Djuan និងលោក Y Thon ។ លោក Y Thon Nie បានរៀបរាប់ថា៖

“ខ្ញុំជាអ្នកភូមិ Mlang បានរៀបការនៅភូមិ Drai Si។ កាលពីមុន ឪពុកខ្ញុំនិងក្រុមគ្រួសារខាងនេះស្និទ្ធស្នាលគ្នាណាស់ ដូច្នេះចង់ឲ្យយើងខ្ញុំចងភាតរភាព។ ខ្ញុំបានចងភាតរភាពជាមួយគ្រួសារនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ឥឡូវនេះ ខ្ញុំធ្វើពិធីដើម្បីរំលឹកប្រពៃណីឡើងវិញ ហើយដើម្បីឲ្យអ្នកភូមិទាំងមូលបន្តថែរក្សាទំនៀមទំលាប់របស់ជនជាតិខ្លួនឲ្យកាន់តែប្រសើរឡើង”។

ពេលគ្រឿងសំណែនត្រូវបានត្រៀមរៀបចំរួចរាល់ សំឡេងគង់ស្វាគមន៍ភ្ញៀវបន្លឺឡើងហាក់ដូចជាអញ្ជើញអ្នករាល់គ្នាចូលក្នុងផ្ទះ យ៉ាងប្រញាប់ប្រញាល់ដើម្បីឲ្យពិធីចងភាតរភាពចាប់ផ្ដើម។ បងប្អូនប្រុស និងភ្ញៀវអង្គុយនៅល្វែងខាងមុខ ចំណែកម្ចាស់ផ្ទះ និងស្ត្រីអង្គុយក្នុងផ្ទះបាយ។ នៅពេលចាប់ផ្តើមពិធី គ្រូសែនអង្គុយបែរមុខទៅទិសខាងកើត ធ្វើពិធីថ្វាយពពួកទេវតា ហើយអញ្ជើញបុព្វការីជន ជីដូនជីតាមកចូលរួមពិធី។ ពិធីនេះត្រូវបានធ្វើឡើងដោយការសែន៣ដង លើកទី១គឺការសែនដូនតា; បន្ទាប់មកគឺការសែនពិធីប្រគល់កង រវាងអ្នកទាំងពីរ ហើយចុងក្រោយគឺការសែនអរព្រះគុណ។ គ្រូសែន Y Choich Nie បានឲ្យដឹងថា៖

“ធ្វើពិធីនេះ ដើម្បីឲ្យទេវតា និងបុព្វការីជនបានដឹង ហើយបួងសួងសុំឲ្យក្រុមគ្រួសារទាំងសងខាង ជួបតែសេចក្តីសុខចម្រុងចម្រើន រកស៊ីមានបាន និងជោគជ័យគ្រប់ប្រការ។ ការពាក់កងស្ពាន់លើកដៃ ដូចជាការបញ្ជាក់ និងជាសក្ខីភាពមួយនៃការចងភាតរភាពរវាងអ្នកទាំងពីរ ជាមួយនឹងគ្រឿងសំណែនជាជ្រូកឈ្មោលក្រៀវ និងស្រាពាងចំនួន ៥ ពាង។ អ្វីៗគ្រប់យ៉ាងក្រោយមក ត្រូវបានបញ្ជាក់អំពីទំនាក់ទំនងភាតរភាពរវាងគ្រួសារទាំងពីរ”។

បន្ទាប់ពីការសែនម្តងៗ គ្រូសែនឈប់ដើម្បីឲ្យម្ចាស់ផ្ទះ និងភ្ញៀវមកផឹកស្រា ពាងអបអរសាទរគ្រួសារទាំងពីរ ហើយជូនពរឲ្យមានសេចក្តីស្រឡាញ់ ភាពស្អិតរមួតយូរអង្វែងដល់អ្នកចងភាតរភាពទាំងពីរ។ លោកស្រី H Huyen Ayun លេខាសាខាបក្សភូមិ Drai Si បានឲ្យដឹងថា ការរៀបចំពិធីចងភាតរភាពនេះ នឹងចូលរួមចំណែកជួយឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមានឱកាសស្វែងយល់ និងថែរក្សាពិធីការ ពិធីបុណ្យប្រពៃណីនានារបស់ជនជាតិខ្លួន។

“ក្នុងនាមខ្ញុំជាលេខាសាខាបក្សខ្លួន ខ្ញុំផ្ទាល់នៅតែបន្តចលនាបងប្អូនជនរួមជាតិ ញាតិមិត្ត បន្តថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ដើម្បីកុំឲ្យរលាបសាបសូន្យទៅនូវទំនៀមទំលាប់ប្រពៃណី ពិធីចងភាតរភាពក៏ដូចជាពិធីផ្សេងៗទៀត”។

បរិយាកាសរីករាយ កក់ក្តៅក្នុងពីពិធីចងភាតរភាពរបស់ប្រជាជនជនជាតិ E De។ (រូបថត៖ truyenhinhdaknong)
បរិយាកាសរីករាយ កក់ក្តៅក្នុងពីពិធីចងភាតរភាពរបស់ប្រជាជនជនជាតិ E De។

យោងតាមលោក Y Wem HWing អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cu Mgar ពិធីចងភារតភាពគឺជាពិធីមួយដោយមានលក្ខណៈមនុស្សសាស្ត្រ របស់ប្រជាជន E De ក៏ដូចជាមានលក្ខណៈអប់រំនិងតភ្ជាប់សហគមន៍ផងដែរ។ ការចងភាតរភាពជួយឲ្យមនុស្សចម្លែកគ្នា ២ នាក់ឲ្យស្និទ្ធស្នាលដូចសាច់ឈាម ស្រឡាញ់គ្នាដូចបងប្អូនក្នុងគ្រួសារ ហើយជួយគ្នាក្នុងគ្រាលំបាក។ ដូច្នេះ ការស្ដារឡើងវិញនូវពិធីនេះ រួមជាមួយនឹងពិធីផ្សេងៗទៀតរបស់សហគមន៍ ២៤ ជនជាតិនៅមូលដ្ឋាន មិនត្រឹមតែរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្កើតចំណងសាមគ្គីភាព និងការតភ្ជាប់គ្នាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទៀតផង។

“ពិធីចងភាតរភាពដូចសព្វថ្ងៃនេះ មានអត្ថន័យដ៏ជ្រាលជ្រៅចំពោះវប្បធម៌ប្រពៃណីរបស់ជនជាតិ E De។ គេចងភាតរភាពដោយមិនរើសអើងពីវង្សត្រកូល ជនជាតិ អាយុ ឬភេទឡើយ។ នៅក្នុងសហគមន៍ជនជាតិទាំងអស់ គេអាចចងភាតរភាពជាមួយគ្នា ដើម្បីកសាងជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី អភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយថែរក្សាសន្តិសុខ និងការពារជាតិ។ គោលបំណងដ៏ជ្រាលជ្រៅគឺដើម្បីកសាងផែនមហាសាមគ្គីភាពក្នុងសហគមន៍ឲ្យបានរឹងមាំ”។

ចំពោះជនជាតិ E De ពិធីចងភាតរភាពគឺជាលក្ខណៈវប្បធម៌ពិសេសមួយដែលបង្ហាញពីស្មារតីសាមគ្គីភាព រួមគ្នាជំនះលើការលំបាក។ ពិធីចងភាតរភាពបង្កប់នូវអត្ថន័យដ៏ល្អប្រសើរ ធ្វើឡើងដោយស្ម័គ្រចិត្ត ក្នុងគោលបំណងចង់ឲ្យមនុស្សគ្រប់គ្នា រួមរស់ប្រកបដោយសុខដុមរមនា ស្និទ្ធស្នាលដូចបងប្អូនក្នុងគ្រួសារ ចែករំលែក ជួយគ្នាជំនះពុះពារលើទុក្ខលំបាក ដើម្បីកសាងភូមិឲ្យកាន់តែសម្បូរធូធារនិងស្រស់ស្អាត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស