Trending now

វៀតណាមអនុវត្តន៍វិធានការគាំពារ និងជួយឧបត្ថម្ភពលរដ្ឋនៅបរទេស

15:42 | 08/07/2022 យោងតាមវិឡូសំលេងវៀតណាម

វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការនេសាទជលផលខុសច្បាប់។

រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភទឹកប្រាក់ជាង ២ ពាន់លានដុងជូនកុមារដែលមានស្ថានភាពលំបាកពិសេស រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភទឹកប្រាក់ជាង ២ ពាន់លានដុងជូនកុមារដែលមានស្ថានភាពលំបាកពិសេស
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

នាថ្ងៃទី៧ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពកិច្ចការគាំពារពលរដ្ឋ ក្នុងស្ថានការណ៍ដែលពលរដ្ឋវៀតណាមត្រូវចាប់បង្ខំឲ្យធ្វើពលកម្មនៅកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ អនុវត្តន៍តាមការដឹកនាំរបស់ក្រសួងការបរទេស បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងមូលដ្ឋានក្នុងប្រទេស ជាពិសេសគឺមូលដ្ឋានជាប់ព្រំដែនជាមួយកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាចាត់វិធានការគាំពារ និងជួយឧបត្ថម្ភជាច្រើនដល់ពលរដ្ឋដែលជួបប្រទះការលំបាកលំបិន ហើយបញ្ជូនមកប្រទេសវិញ ដូចជាបង្កើតក្រុមការងារជំនាញដើម្បីដោះស្រាយសំណើរជួយឧបត្ថម្ភរបស់ពលរដ្ឋ បង្ហោះការព្រមាននៅលើគេហទំព័រ និងគណនីបណ្ដាញសង្គមរបស់ស្ថាប័នតំណាងនានា ព្រមទាំងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេស ដើម្បីជំរុញការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ដោយមានការសម្របសម្រួលពីស្ថាប័នមានសម្ថកិច្ចក្នុងប្រទេស និងកម្ពុជា នាបច្ចុប្បន្ន បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានគាំពារ និងបញ្ជូនពលរដ្ឋជាង ៤០០ នាក់វិលប្រឡប់មកប្រទេសវិញ ព្រមទាំងណែនាំ អន្តរាគមន៍ និងជួយឧបត្ថម្ភផ្លូវគតិយុត្តជូនពលរដ្ឋជាង ១ ៥០០ នាក់ ដែលជួបការលំបាកក្នុងការឆ្លងដែន ការធ្វើដំណើរ ពន្យារពេលស្នាក់នៅ និងការរំលោពបំពាន់លើច្បាប់ផងដែរ។

ទាក់ទងនឹងវិធានការរបស់វៀតណាមសំដៅទប់ស្កាត់ស្ថានការណ៍នេសាទជលផលខុសច្បាប់ មិនរាយការណ៍ និងមិនស្របតាមការកំណត់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមមានគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាការអភិវឌ្ឍផ្នែកនេសាទជលផលប្រកបដោយចីរភាពឲ្យស្របតាមការកំណត់។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការនេសាទជលផលខុសច្បាប់ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា