Trending now

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅវៀតណាម

10:05 | 06/07/2022

នាថ្ងៃទី៥ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ កក្កដា នៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់មកជំរាបលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់មកជំរាបលា
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ AFP)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

យោងតាមក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Sergey Lavrov បានប្រព្រឹត្តិទៅក្នុងពេលវេលាដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

វៀតណាមនិងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៥០ ក្រោយមកបានសម្រេចលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០០១។ ១១ ឆ្នាំក្រោយមក ប្រទេសទាំងពីរបានក្លាយទៅជាដៃគួយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបទ្វេភាគីគ្រប់ជាន់ថ្នាក់។ ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០២០ សម្រេចបាន ៤,៨៥ ពាន់លានដុល្លារអាមេរិក កើន ៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ៧,១ ពាន់លានដុល្លារអាមេរិក កើនជាង ២៥% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ នៅវៀតណាម រុស្ស៊ីមានគម្រោងចំនួន ១៥១ ដែលមានទុនវិនិយោគចុះបញ្ជីសរុបជាង ៩៥០ លានដុល្លារអាមេរិក។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីដល់ឆ្នាំ ២០៣០ សំដៅតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម