Trending now

ជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist

15:44 | 01/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Sitaram Yechury អគ្គលេខាគណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI-M)។

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន
ជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist

លោកអគ្គលេខាបក្ស Sitaram Yechury បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ និងមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងជាមួយបក្សកុម្មុយនិស្តវៀតណាម ក្នុងប៉ុន្មានឆ្នាំខាងមុខ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ព័ត៌មាន និងការចែករំលែកបទពិសោធន៍ និងគោលនយោបាយ។

លោក Vo Van Thuong បានអបអរសាទរចំពោះ CPI-M ដែលបានរៀបចំមហាសន្និបាតជាតិលើកទី ២៣ ប្រកបដោយជោគជ័យ ហើយលោក Sitaram Yechury ត្រូវបានជ្រើសតាំងសារជាថ្មីជាអគ្គលេខាបក្ស។ លោក Vo Van Thuong បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយគណៈបក្សកុម្មុយនិស្ត និងឆ្វេងនិយមរួមទាំង CPI-M។ លោក Vo Van Thuong មានបំណងចង់ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងបក្ស និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; លើកទឹកចិត្តអង្គការប្រជាជននៃបក្សទាំងពីរ បង្កើនការជួបប្រាស្រ័យ និងសម្របសម្រួលរៀបចំសកម្មភាពរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា។

លោកអគ្គលេខាបក្ស Sitaram Yechury បានសម្តែងនូវការឯកភាពលើសំណើរបស់បក្សកុម្មុយនិស្តវៀតណាម ហើយអះអាងថាត្រៀមខ្លួនជាស្រេចរួមគ្នាអនុវត្តវិធានការជាក់លាក់នាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់