Trending now

អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន

15:35 | 01/07/2022 យោងតាមវិឡូសំលេងវៀតណាម

មុននោះ នាថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មាន ជំនួបជាមួយអនុប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតលោកស្រី Sara Duterte។

សណ្ឋាគារ Capella Hanoi ក្លាយជាតំណាងតែមួយគត់របស់អាស៊ីអាគ្នេយ៍ចូលក្នុងបញ្ជីក្រុមសណ្ឋាគារល្អទាំង ១០០ នៅលើពិភពលោក សណ្ឋាគារ Capella Hanoi ក្លាយជាតំណាងតែមួយគត់របស់អាស៊ីអាគ្នេយ៍ចូលក្នុងបញ្ជីក្រុមសណ្ឋាគារល្អទាំង ១០០ នៅលើពិភពលោក
ជម្រុញកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅអាស៊ីអាគ្នេយ៍ ជម្រុញកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅអាស៊ីអាគ្នេយ៍
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន។ (រូបថត៖ TTXVN)
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន។ (រូបថត៖ TTXVN)

នាថ្ងៃទី ៣០ មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan តាង នាមប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀត ណាមអញ្ជើញចូលរួមពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីនសម្រាប់អាណត្តិ ២០២២-២០២៨ ដែលប្រព្រឹត្តទៅយ៉ាងឱឡារិកនៅរដ្ឋធានីម៉ានីល។

មុននោះ នាថ្ងៃទី ២៩ មិថុនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan មាន ជំនួបជាមួយអនុប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតលោកស្រី Sara Duterte។ នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោកស្រីអនុប្រធានា ធិបតី Sara Duterte បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយឯកភាពថា នាពេលខាងមុខ នឹងសម្របសម្រួលគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ បើកដំណើរការឡើងវិញនូវយន្ត ការសហប្រតិបត្តិការទ្វេភាំគីដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ជំរុញវិធានការ ពន្លឿននិងពង្រីកទំហំកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ជាពិសេសពាណិជ្ជ កម្មអង្ករក្នុងបរិបទដែលពាណិជ្ជកម្មអន្តរជាតិកំពុងរងផលប៉ះពាល់ជាច្រើនដោយវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ ភាគីទាំងពីរក៏បានឯកភាពលើការបន្តផ្លាស់ប្តូរ និងសម្របសម្រួល យ៉ាងសកម្ម ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅ សមុទ្រខាងកើត; ការអនុវត្ត DOC ហើយជំរុញឲ្យសម្រេចបាន COC ក្នុងពេលឆាប់ៗ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់