Trending now

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

15:41 | 01/07/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ២៩ មិថុនា នៅទីក្រុងឡុងដ៍ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ជាផ្លូវការនៅចក្រភពអង់គ្លេស ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។

ស្វែងរកឱកាសសម្រាប់សហគ្រាសវៀតណាមនិងអង់គ្លេសក្រោយ COVID-19 ស្វែងរកឱកាសសម្រាប់សហគ្រាសវៀតណាមនិងអង់គ្លេសក្រោយ COVID-19
ជំរុញការសម្របសម្រួលរវាងវៀតណាមនិងអង់គ្លេសក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ជំរុញការសម្របសម្រួលរវាងវៀតណាមនិងអង់គ្លេសក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។ (រូបថត៖ TTXVN)
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) រវាង វៀតណាមនិងអង់គ្លេស។ នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលត្រូវបានចរចារ យ៉ាងរហ័សដោយឈរលើមូលដ្ឋាននៃការទទួលមរតកការសន្យា នៅក្នុងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប។ វៀតណាមត្រៀមខ្លួន ជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនអង់គ្លេសដើម្បីធ្វើប្រតិបត្តិការនៅវៀតណាម។ ភាគីទាំងពីរនឹងរួមគ្នាបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិលោកស្រី Anne Marie Trevelyan បានឲ្យដឹងថា សក្ដានុពលនៃកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងចក្រភពអង់គ្លេស ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មគឺធំធេងណាស់ ហើយសង្ឃឹមថា សហ គ្រាសអង់គ្លេសនឹងរួមវិភាគទានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសកំពុងធ្វើការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយលទ្ធផលរហូតមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមានជាច្រើន៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា