Trending now

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម

10:13 | 27/06/2022

នាព្រឹកថ្ងៃទី ២៤ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម ក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

ថាមពលស្អាតនៅលើកោះ ផានវិញ (Phan Vinh)  (ស្រុកកោះ ទ្រឿងសា) ថាមពលស្អាតនៅលើកោះ ផានវិញ (Phan Vinh) (ស្រុកកោះ ទ្រឿងសា)
សក្តិសមជាកងទ័ពរបស់ប្រជាជនជានិច្ច សក្តិសមជាកងទ័ពរបស់ប្រជាជនជានិច្ច
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ឲ្យកាន់តែអភិវឌ្ឍលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនៅតែអនុវត្តដូចការគ្រោងទុក។ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្ដូរយោបល់តាមរយៈការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរ, កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិតាមប្រព័ន្ធវីដេអូ។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការជំនះផលវិបាកនៃសង្គ្រាម...។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្រៅពីរក្សាបានប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា ក្រសួងការពារជាតិទាំងពីរនឹងបន្តសិក្សាស្រាវជ្រាវនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា៖ សន្តិសុខតាមអុីនធឺណិត ពាណិជ្ជកម្មយោធា ការស្រាវជ្រាវការពារជាតិ ជំនួយមនុស្សធម៌-ជួយសង្គ្រោះគ្រោះមហន្តរាយ សន្តិភាព និងសន្តិសុខ...។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាចំណុចលេចធ្លោក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ លោកស្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់