Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

18:12 | 25/06/2022

ហុងគ្រីគឺជាដៃគូគ្រប់ជ្រុងជ្រោយដើមដំបូងរបស់វៀតណាមនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើត។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រីលោក László Kövér នាវេលាម៉ោង ១១ និង ១៥ នាទីព្រឹកថ្ងៃទី ២៥ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារជាផ្លូវការនៅហុងគ្រីចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលនារយៈពេលកន្លងទៅ ទំនាក់ទំនងនៃប្រទេសទាំងពីរ បានអភិវឌ្ឍន៍យ៉ាងសកម្មចាប់តាំងពីពេលភាគីទាំងពីរបានពង្រីកទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគួគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ ២០១៨ ដោយបង្ហាញពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់តំនងទ្វេភាគី។

ហុងគ្រីគឺជាដៃគូគ្រប់ជ្រុងជ្រោយដើមដំបូងរបស់វៀតណាមនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើត។ ទំនាក់ទំនងវៀតណាម-ហុងគ្រីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ហុងគ្រីបានគាំទ្រការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ជាពិសេស ហុងគ្រីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុបដើមដំបូង ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)។ ហុងគ្រី បានជួយឧបត្ថម្ភវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើនដល់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

បន្ទាប់ពីជោគជ័យនៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ រក្សានិងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅ; ពង្រឹងផលប្រយោជន៍អន្តរទំនាក់ទំនង និងការជឿទុកចិត្តជាមួយប្រទេសជាដៃគូ រួមទាំងប្រទេសហុងគ្រីផងដែរ។

ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយរបស់ភាគីទាំងពីរក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការសភា។ គេរំពឹងថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរសម្រាប់រយៈពេលបន្ទាប់ ស្របតាមខ្លឹមសារ និងកម្រិតនៃកិច្ចសហប្រតិបត្តិការសភាក្នុងសម័យកាលថ្មី ធ្វើជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងរវាងសភាទាំងពីរឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

ហុងគ្រីបានចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) ដោយបានសន្យាផ្តល់ទុនកម្ចីអាទិភាពចំនួន ៤៤០ លានអឺរូ ដើម្បីអនុវត្តន៍គម្រោងនានាលើវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា