នារសៀលថ្ងៃទី ១៩ ឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធានទទួលបន្ទុក Boeing សកល លោក Michael Arthur។
![]() |
![]() |
![]() |
ទិដ្ឋភាពនៅជំនួបនេះ។ |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Boeing ដែលជាដៃគូដែលអាចទុកចិត្តបាន ដោយផ្តល់កងយន្តហោះ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air អស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុន Boeing ក៏សកម្មខ្លាំងណាស់ក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមក្នុងការសម្រេចបាននូវវិញ្ញាបនប័ត្រស្តង់ដារក្រុមទី ១ (CAT1) នៃរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបើកជើងហោះហើរត្រង់ទៅកាន់ សហរដ្ឋអាមេរិក ក៏ដូចជាគាំទ្រដល់ការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឧស្សាហកម្មអាកាសចរណ៍ស៊ីវិលវៀតណាម។
ប្រធានរដ្ឋសភាបានស្វាគមន៍ចំពោះក្រុមហ៊ុន Boeing និងក្រុមហ៊ុន Vietjet Air ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបន្តអនុវត្តកិច្ចសន្យាពាណិជ្ជកម្មសម្រាប់យន្តហោះ Boeing ៧៣៧ ចំនួន ២០០ គ្រឿងក្នុងឱកាសដែលនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ហើយធ្វើការនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
លោកប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុន Boeing ក៏ដូចជាសហគ្រាសបរទេស មកបណ្តាក់ទុននៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា ក្រុមហ៊ុន Boeing នឹងពង្រីកសមត្ថភាពនៃការិយាល័យតំណាងនៅវៀតណាម ព្រមទាំងស្វាគមន៍ និង គាំទ្រចំពោះផែនការរបស់ Boeing ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនៅវៀតណាម ដើម្បីដាក់ពង្រាយសកម្មភាពជួយឧបត្ថម្ភ ជាច្រើនដូចជា ការបណ្តុះបណ្តាល បច្ចេកទេស ការថែទាំជួសជុលយន្តហោះ។
រីឯខ្លួនវិញ អនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធានទទួលបន្ទុក Boeing សកល លោក Michael Arthur បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដំបូង ដែលក្រុមហ៊ុន Boeing បើកការិយាល័យតំណាងក្រោយពីជំងឺកូវីដ ១៩ ត្រូវបាន គ្រប់គ្រង ព្រមទាំងបញ្ជាក់ថា នឹងបន្តពង្រីកសកម្មភាពដើម្បីជួយលើកកំពស់សមត្ថ ភាពតាមរយៈការបណ្តុះបណ្តាល ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ហើយសម្របសម្រួលជាមួយស្ថាប័នគ្រប់គ្រងផ្តល់វិញ្ញាបនប័ត្រអាកាសចរណ៍ ពង្រីក ខ្សែសង្វាក់ផ្គត់ផ្គង់ និងសកម្មភាពជាច្រើនទៀត៕
មតិពីមិត្តអ្នកអាន