Trending now

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

11:17 | 19/05/2022 យោងតាមវិឡូសំលេងវៀតណាម

តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដោយគោរព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាឡាវ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុឡាវ
ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងពិធីទទួលបដិសណ្ឋារកិច្ច


នាយប់ថ្ងៃទី ១៧ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋាន Noi Bai (ហាណូយ) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាលោក Saysomphone Phomvihane ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា។

តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដោយគោរព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាឡាវ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃដំណើរទស្សនកិច្ច ហើយភាគីទាំងពីរបានផ្លាស់ប្តូរមតិដោយស្មោះត្រង់ បើកចំហ និងអាចជឿទុកចិត្តបាន ដើម្បីរួមចំណែកដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ឡាវ-វៀតណាមនិយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក មានការអភិវឌ្ឍកាន់តែរីកចម្រើនទទួលបានផ្លែផ្កា និងស្រស់បំព្រងជានិច្ច។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជឿជាក់ថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធិនិងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលទើបបានចុះហត្ថលេខា រួមចំណែកជាក់ស្តែងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសវៀត ណាម-ឡាវផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ