Trending now

វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧

10:35 | 09/06/2022

នាថ្ងៃទី៧ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានដំណើរការ បោះឆ្នោតជ្រើសរើសមុខតំណែងជាប្រធាននិងអនុប្រធានមហាសន្និបាតនីតិកាលទី ៧៧។

វៀតណាមនិងអ៊ីតាលីឯកភាពលើផែនការសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន វៀតណាមនិងអ៊ីតាលីឯកភាពលើផែនការសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន
អូស្ត្រាលីជួយលើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំនិងគ្រប់គ្រងរបស់វៀតណាម អូស្ត្រាលីជួយលើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំនិងគ្រប់គ្រងរបស់វៀតណាម
ទិដ្ឋភាពនៅកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៅកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។

តាមនោះ លោកឯកអគ្គរដ្ឋទូត Csaba Korosi ជនជាតិហុងគ្រី បានក្លាយជា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ អាណត្តិ២០២២-២០២៣ ដែលជំនួសឲ្យលោក Abdulla Shahid ជនជាតិម៉ាល់ឌីវ ប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិនីតិកាលទី៧៦។ អង្គប្រជុំក៏បានឯកភាពបោះឆ្នោតជ្រើសរើសវៀត ណាម ជាអនុប្រធានមួយក្នុងចំណោមអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧ ដោយតំណាងឲ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមនឹងចូលកាន់ តំណែងនេះក្នុងរយៈពេល១ឆ្នាំចាប់តាំងពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២។

គួរឲ្យជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាស្ថាប័នមួយក្នុង ចំណោមស្ថាប័នស្នូលទាំង៦របស់អង្គការសហប្រជាចាតិ ហើយជាស្ថាប័នតែមួយគត់ ដែលមានតំណាងរបស់ប្រទេសសមាជិកទាំង១៩៣។ មហាសន្និបាតអង្គការសហ ប្រជាជាតិមានសមត្ថកិច្ចដ៏ទូលំទូលាយលើវិស័យសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម; មានសិទ្ធិពិភាក្សាហើយលើកអនុសាសន៍ស្ដីពីបញ្ហានានា ក្រោមវិសាលភាពធម្មនុញ្ញ ឬបញ្ហាណាមួយក្រោមសមត្ថកិច្ចរបស់ស្ថាប័ននានារបស់ អង្គការសហប្រជាជាតិសំដៅជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើទូទាំងពិភពលោក។

ក្នុងអំឡុងពេល៤៥ឆ្នាំជាសមាជិកអង្គការសហប្រជាជាតិ វៀតណាមបានទទួល ភារកិច្ចធំធេងជាច្រើន ហើយមានការរួមវិភាគទានយ៉ាងជាក់ស្ដែង និងប្រកបដោយ ប្រសិទ្ធភាពដល់អង្គការពហុភាគីធំបំផុតលើពិភពលោក។ ដោយមានគោលមាគ៌ា កិច្ចការបរទេសពហុភាគីត្រឹមត្រូវ ដែលយកអង្គការសហប្រជាជាតិជាស្នូលនោះ វៀតណាម ក្នុងមុខតំណែងថ្មី នឹងបន្តរួមវិភាគទានកាន់តែច្រើនថែមទៀតដល់ គោលដៅដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលជាការដោះស្រាយជម្លោះ រក្សាសន្តិភាព ស្ថិរភាពសម្រាប់ប្រជាជនទាំងអស់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh