Trending now

វៀតណាមនិងអ៊ីតាលីឯកភាពលើផែនការសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន

10:33 | 09/06/2022

នារសៀលថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី
ស្វែងយល់ពី Hon Khoai - ស្វែងយល់ពី Hon Khoai - "គ្រាប់គុជបៃតង" នៅភាគខាងត្បូងបំផុតនៃមាតុភូមិ
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano។ (រូបថត៖ baoquocte.vn)
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano។

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលី; ស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងនូវសកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ព្រមទាំងពង្រីកដល់វិស័យផ្សេងៗដូចជាការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សន្តិសុខស្បៀងអាហារ និងការបណ្ដុះ បណ្ដាលធនធានមនុស្ស។ លោករដ្ឋមន្រ្តីក៏បានស្នើឲ្យអ៊ីតាលីជួយឧបត្ថម្ភវៀតណាម ក្នុងការទទួលហិរញ្ញវត្ថុ បច្ចេកវិទ្យា ដើម្បីអនុវត្តន៍ការសន្យានៅ COP២៦ សហការ ជាមួយវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) ហើយឆាប់អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU - វៀតណាម (EVIPA) ដើម្បីផលប្រយោជន៍របស់សហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បានបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចបន្តជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសន្យា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគរបស់អ៊ីតាលីនៅវៀតណាម ដែលជាដៃគូ សំខាន់ជួរមុខរបស់អ៊ីតាលីនៅអាស៊ាន។ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បាន វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាន; មាន គោលបំណងចង់ឲ្យវៀតណាមគាំទ្រអ៊ីតាលីក្នុងការបង្កើនវត្តមាននៅតំបន់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអវកាសនិងបរិស្ថាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក