Trending now

គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី

10:24 | 09/06/2022

នាពេលថ្មីៗនេះ គេហទំព័រព័ត៌មានរបស់បារាំង lepetitjournal.com បានចុះផ្សាយអត្ថបទវិភាគមួយស្តីពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ដោយបានសង្កត់ធ្ងន់ថា “វៀតណាមពិតប្រាកដ នឹងក្លាយជាសត្វខ្លាថ្មីនៅទ្វីបអាស៊ី”។

បើក​សន្និសីទ​អនាគត​អាស៊ី បើក​សន្និសីទ​អនាគត​អាស៊ី
វៀតណាមជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីប​អាស៊ី វៀតណាមជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីប​អាស៊ី
ទិដ្ឋភាពមួយជ្រុងនៅទីក្រុងហូជីមិញ។ រូបភាព៖ nld.com.vn
ទិដ្ឋភាពមួយជ្រុងនៅទីក្រុងហូជីមិញ។

យោងតាម lepetitjournal វៀតណាមគឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអត្រាកំណើនវិជ្ជមានក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា គឺ ២,៩% ក្នុងឆ្នាំ ២០២០ និង ២,៥៨% ក្នុងឆ្នាំ ២០២១ ក្នុងបរិបទដែលពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។ អត្ថបទបានអះអាងថា ការកែលម្អដោយឥតឈប់ឈរនៃគោលនយោបាយ គឺជាមូលដ្ឋានមួយសម្រាប់ក្រុមអ្នកវិភាគដើម្បីបង្ហាញពីយថាទស្សន៍របស់វៀតណាម។ តាមនោះ ចាប់តាំងពីឆ្នាំ ១៩៨៦ ដែលវៀតណាមបានអនុវត្តដំណើរការផ្លាស់ប្តូរថ្មី (Doi Moi) មកទល់ពេលនេះមានរយៈពេលជាង៣០ឆ្នាំហើយ អត្រាកំណើនរបស់វៀតណាមស្ថិតក្នុងចំណោមខ្ពស់បំផុតនៅលើពិភពលោក ជាមួយនឹងអត្រាកំណើនជាមធ្យម ៦,៥៥% ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០១៩។ បើទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយ កំណើនរបស់ប្រទេសវៀតណាមនៅតែមានភាពវិជ្ជមាន ហើយមានប្រទេសតិចណាស់ដែលអាចធ្វើទៅបានក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។

លោក Ngo Dang Khoa នាយកប្លុកអាជីវកម្មរូបិយប័ណ្ណ ទីផ្សារទុន និងសេវាមូលបត្រ នៃធនាគារ HSBC វៀតណាម បានបញ្ចេញមតិថា៖ “យើងអាចមានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ហើយវៀតណាមអាចក្លាយជាសត្វខ្លាសេដ្ឋកិច្ចថ្មីនៅទ្វីបអាស៊ី។ វៀតណាមជាប្រទេសមួយដែលបានទាក់ទាញ FDI នាំមុខគេនៅក្នុងតំបន់។ ការបើកចំណាយ FDI ក្នុងរយៈពេល ៥ ខែដើមឆ្នាំ បានកើនឡើង ៧,៨%។ នេះ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបរទេស អំពីសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ