Trending now
កាសែតអាល្លឺម៉ង់៖

វៀតណាមជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីប​អាស៊ី

10:24 | 03/03/2022 យោងតាមវិឡូសំលេងវៀតណាម

កាសែតអាល្លឺម៉ង់ Stuttgarter Nachrichten (Stuttgart News) ទើបបានចុះផ្សាយអត្ថបទសរសេរដោយបញ្ជាក់ថា វៀតណាមជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីបអាស៊ី ហើយបានផ្តល់ព័ត៌មានដែលមានប្រយោជន៍អំពីប្រទេសជាតិ ប្រជាជន និងវប្បធម៌របស់វៀតណាម សម្រាប់អ្នកដែលមានតម្រូវការស្វែងយល់អំពី "ប្រទេសដ៏ស្រស់ស្អាត" មួយនេះ។

វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី
​វេទិកា​រដ្ឋមន្ត្រី លើក​ទី៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ានៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ ​វេទិកា​រដ្ឋមន្ត្រី លើក​ទី៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ានៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១
អត្ថបទសរសើរដែលបានលើកសរសើរ ទេសភាពរបស់វៀតណាមនៅលើកាសែតអាល្លឺម៉ង់ Stuttgarter Nachrichten។ (រូបថត៖ TTXVN)
អត្ថបទសរសើរដែលបានលើកសរសើរ ទេសភាពរបស់វៀតណាមនៅលើកាសែតអាល្លឺម៉ង់ Stuttgarter Nachrichten។ (រូបថត៖ TTXVN)

យោងតាមអត្ថបទនេះ មានហេតុផលចំនួន៥ ដែលវៀតណាមស័ក្តិសមជាគោលដៅសម្រាប់ភ្ញៀវទេសចរអាល្លឺម៉ង់។ ទីមួយ អត្ថបទសរសេរបានវាយតម្លៃសិល្បៈម្ហូបអាហារវៀតណាម ក្នុងចំណោមម្ហូបអាហារដ៏ពេញនិយមបំផុតនៅលើពិភពលោក ដែលសមរម្យសម្រាប់ទាំងអ្នកហូបបួសផងដែរ។ ទីពីរ វៀតណាមគឺជាប្រទេសដែលពោរពេញទៅដោយពន្លឺថ្ងៃ និងឆ្នេរសមុទ្រវែងអន្លាយដ៏ស្រស់ស្អាត។ ភ្ញៀវទេសចរណ៍អាចរកឃើញរូងភ្នំ និងកូនកោះរហោស្ថានជាច្រើនដែលរាប់មិនអស់។ ហេតុផលទីបីដើម្បីមកទស្សនាវៀតណាមគឺ ត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ថ្ងៃ ដើម្បីទស្សនាតំបន់ដីសណ្តទន្លេ Cuu Long ក្នុងនោះគួរឲ្យទាក់ទាញបំផុតគឺផ្សារអណ្តែតទឹក Cai Rang ដែលមានទូករាប់រយគ្រឿង ផ្ទុកដោយបន្លែ ផ្លែឈើ និងម្ហូបអាហារផ្សេងៗគ្នាជាច្រើន។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី៤ ដែលត្រូវរកឃើញនៅវៀតណាម គឺវិថីបុរាណ។ វៀតណាមមានផ្លូវតូចចង្អៀតដែលមានលក្ខណៈប្រវត្តិសាស្ត្រ និងប្រាសាទបុរាណជាច្រើន។ ចំណុចលេចធ្លោចុងក្រោយដែលបានឧទ្ទេសនាមដោយកាសែតអាឡឺម៉ង់ គឺថាវៀតណាមត្រូវបានប្រទានឱ្យ នូវទេសភាពធម្មជាតិដ៏ស្រស់បំព្រង ចាប់ពីវាលស្រែកាំជណ្តើរពណ៌បៃតង រហូតដល់ឆ្នេរខ្សាច់ពណ៌សម៉ត់ខៃ រួមជាមួយនឹងសួនឧទ្យានជាតិ តំបន់អេកូឡូស៊ីដែលមានសត្វ រុក្ខជាតិសម្បូរបែប និងចម្រុះដែលគួរស្វែងរកណាស់៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម