Trending now

អូស្ត្រាលីជួយលើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំនិងគ្រប់គ្រងរបស់វៀតណាម

10:29 | 09/06/2022

នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិតសភានយោបាយជាតិហូជីមិញជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។

គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី
ស្វែងយល់ពី Hon Khoai - ស្វែងយល់ពី Hon Khoai - "គ្រាប់គុជបៃតង" នៅភាគខាងត្បូងបំផុតនៃមាតុភូមិ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។ (រូបថត៖  TTXVN)
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។

មជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលីត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីខែសីហា ឆ្នាំ ២០១៩ សំដៅរួមចំណែកលើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំនិងគ្រប់គ្រងរបស់វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ; ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ វិជ្ជមាន ប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី។ មជ្ឈមណ្ឌលត្រូវបានបណ្ឌិតសភានយោបាយជាតិហូជីមិញ សម្របសម្រួលជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី គ្រប់គ្រងតាមរយៈកម្មវិធី Aus4Skills។

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចអូស្ត្រាលីប្រចាំនៅវៀតណាម លោក Robyn Mudie បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីជំរុញការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការនវានវត្តន៍ រវាងប្រទេសទាំងពីរគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់; ជានិមិត្តរូបនៃទំនុកចិត្តរវាងប្រទេសទាំងពីរ និងជាអាទិភាពក្នុងទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ