Trending now

វៀតណាមចាប់ផ្តើមកម្មវិធី “ដាំ​ដើមឈើរាប់លានដើម - ដើម្បីប្រទេស​វៀតណាមបៃតង” ឆ្នាំ ២០២២​

09:56 | 09/06/2022

ពិធីបំផុសកម្មវិធី “ដាំដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២ ត្រូវបានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្របសម្រួលជាមួយក្រុមហ៊ុនចំកាត់ Suntory PepsiCo វៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ។

តើពិធីបុណ្យសែននំចាំង ឆ្នាំ ២០២២ គឺនៅថ្ងៃណាហើយមានដើមកំណើតមកពីណាដែរ? តើពិធីបុណ្យសែននំចាំង ឆ្នាំ ២០២២ គឺនៅថ្ងៃណាហើយមានដើមកំណើតមកពីណាដែរ?
តើពិធីបុណ្យតេត Doan Ngo ឆ្នាំ ២០២២ មានដើមកំណើតមកពីណាដែរ? តើពិធីបុណ្យតេត Doan Ngo ឆ្នាំ ២០២២ មានដើមកំណើតមកពីណាដែរ?
គណៈប្រតិភូបានបើកកម្មវិធី “ដាំដើមឈើបៃតងរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២។ (រូបថត៖ kinhtemoitruong)
គណៈប្រតិភូបានបើកកម្មវិធី “ដាំដើមឈើបៃតងរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២។

កម្មវិធី “ដាំដើមឈើរាប់លានដើម - ដើម្បីវៀតណាមបៃតង” ឆ្នាំ ២០២២ នេះ សំដៅលើកកម្ពស់ការយល់ដឹងរបស់សមាជិកសហជីព យុវជន កុមារជំទង់ និងប្រជាជនអំពីតួនាទីរបស់ព្រៃឈើ បញ្ហាការពារព្រៃឈើ ការពារធនធានទឹក ការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្រួបបង្រួមសហគមន៍។ កម្មវិធីបានកំណត់គោលដៅ ដាំដើមឈើថ្មីចំនួន ៥០,០០០ ដើមនៅក្នុងតំបន់ព្រៃលើ នៃខេត្ត Dak Lak និង Dak Nong ក្នុងឆ្នាំ២០២២នេះ។ លើសពីនេះទោទៀត គណៈចាត់តាំងកម្មវិធីបានចលនាឲ្យដាំកូនឈើ ១០.០០០ ដើមបន្ថែមទៀត ក្នុងយុទ្ធនាការ “កិច្ចសន្យាបៃតង” តាមរយៈអាសយដ្ឋាន Trieucayxanh.doanthanhnien.vn។ សមាជិកសហជីព និងយុវជនបានចុះឈ្មោះដើម្បីអនុវត្តន៍ "សកម្មភាពបៃតង" ជាច្រើន និងបានចូលរួមក្នុងល្បែងខ្នាតតូច "ដាំដើមឈើនិម្មិត - រួមចំណែកជាដើមឈើពិត"។

ថ្លែងមតិក្នុងពិធីនេះ លោក Bui Quang Huy លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសង្កត់ធ្ងន់ថា៖ “កាត្តាពិសេសក្នុងកម្មវិធី គឺនៅពេលចូលរួមក្នុងសកម្មភាពនានា សមាជិកសហភាពយុវជនសុទ្ធតែមានឱកាសរួមចំណែកដាំដើមឈើដោយសកម្មភាពជាក់លាក់ ដូចជាការអនុវត្តកិច្ចសន្យាបៃតង សកម្មភាពបៃតង និងការដាំដើមឈើនិម្មិត ដែលត្រូវបានគណៈចាត់តាំងកត់ត្រាហើយប្តូរទៅជាដើមឈើពិត ដើម្បីរួមចំណែកទៅក្នុងកម្មវិធី។ តាមនោះ បាននាំមកនូវបរិយាកាសមួយដែលសមាជិកសហជីពយុវជនអាចចូលរួមចំណែកដោយផ្ទាល់ ក្នុងការងារស្តារនិងការពារព្រៃឈើ ដោយហេតុនេះអាចផ្លាស់ប្តូរនិងលើកកម្ពស់ការយល់ដឹងរបស់គេ ក្នុងការការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។”

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥