Trending now

តើពិធីបុណ្យតេត Doan Ngo ឆ្នាំ ២០២២ មានដើមកំណើតមកពីណាដែរ?

17:00 | 02/06/2022 ហេង វុធ្ធី

យុគសម័យ - ប្រជាជនវៀតណាមតែងតែហៅពិធីបុណ្យតេត Doan Ngo ថា ជាបុណ្យតេតកំចាត់សត្វល្អិត ដោយសារតែទិវានោះជាទាក់ទងដោយផ្ទាល់ទៅនឹងវប្បធម៌កសិកម្ម។ ពិធីបុណ្យតេត Doan Ngo ឆ្នាំ២០២២ គឺនៅថ្ងៃ ៥ ខែ៥ តាមប្រតិទិន​តាម​ច័ន្ទ​គតិ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

អ្នកដឹកនាំរឿងវៀតណាមម្នាក់ ទទួល​ពានរង្វាន់នៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២២​ អ្នកដឹកនាំរឿងវៀតណាមម្នាក់ ទទួល​ពានរង្វាន់នៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២២​
មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Soc Trang មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Soc Trang
តើពិធីបុណ្យតេត Doan Ngo ឆ្នាំ ២០២២ មានដើមកំណើតមកពីណាដែរ?

ក្នុង​ន័យ​ចិន-វៀតណាម ពាក្យថា «Doan» មានន័យថា​បើក «ចាប់ផ្តើម» រីឯពាក្យថា « Ngo» ជា​អំឡុងពេល​ពីម៉ោង ១១ ព្រឹក ដល់ ១ រសៀល។ ដូច្នេះ​ការ​ទទួល​ទាន​ពិធីបុណ្យ​តេត Doan Ngo តែងតែ​ទទួលទាន​នៅពេល​ថ្ងៃត្រង់។

តាមរឿងព្រេងនិទានថា កសិករចំណាស់ណាក៍ឈឺក្បាលដែរមិនដឹងវិធីដោះស្រាយបញ្ហាសត្វល្អិត តាមវិធីណាដើម្បីចូលដល់រដូវថ្មី ស្រាប់តែមានតាចាស់ម្នាក់មកពីចំងាយ ហៅខ្លួនឯងថា Doi Truan។

លោក Doi Truan បានណែនាំប្រជាជននៅតាមផ្ទះនីមួយៗ បង្កើតទីសក្ការៈសាមញ្ញមួយ ដែលមាននុំGioនិងផ្លែឈើ បន្ទាប់មកចេញទៅមុខផ្ទះដើម្បីហាត់ប្រាណ។ ប្រជាជនក៍ធ្វើតាមហើយមួយសន្ទុះក្រោយមកដង្កូវ​ក៏​ធ្លាក់​បាត់​ទៅ​អស់ ។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យតេតដើម្បីសម្លាប់សត្វល្អិតត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ។

ប្រហែលជាដោយសារវាមានទំនាក់ទំនងនឹងវប្បធម៌កសិកម្ម ​ពិធីបុណ្យ​តេត Doan Ngo (តេតសម្លាប់សត្វល្អិត) នៅតែត្រូវបានគេគិតគូរយ៉ាងខ្លាំងនៅក្នុងភូមិវៀតណាមសព្វថ្ងៃនេះ។

តាមទំនៀមទម្លាប់ចាស់ពេលថ្ងៃត្រង់ ប្រជាជននៅជនបទតែងតែបបួលគ្នាទៅបះស្លឹកថ្នាំឱសថព្យាបាលជំងឺរមាស់ស្បែក ជំងឺពោះវៀន ឬផ្តាសាយ។

គ្រឿងសំណែនសំរាប់បុណ្យចូលកំចាត់សត្វល្អិតមានភាពខុសគ្នាបន្តិចបន្តួចតាមតំបន់។ ជាឧទាហរណ៍ ភាគខាងជើងនៅលើស្ពកមាននុំTro ខាងត្បូងមាននុំបាញ់ជំនឿកភូមិភាគកណ្តាលមានទឹកតែស្ងួត ហើយក៏តែងតែទទួលទានសាច់ទាក្នុងឱកាសនេះផងដែរ ព្រោះពួកគេគិតថាសាច់ទាត្រជាក់ និងអាចបំបាត់កំដៅបាន ធ្វើឱ្យរាងកាយមានសុខភាពល្អ៕

ហេង វុធ្ធី

infonet.vietnamnet.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)