Trending now

អាមេរិកនិងវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្រ្គាម

18:53 | 07/06/2022

ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន រួម ចំណែកយ៉ាងសកម្មក្នុងការផ្សះផ្សាស្នាមរបួសពីសង្គ្រាមហើយបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ។

លោកអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម Ted Osius បានចេញផ្សាយសៀវភៅអំពីដំណើរការផ្សះផ្សាររវាងអាមេរិកនិងវៀតណាម លោកអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម Ted Osius បានចេញផ្សាយសៀវភៅអំពីដំណើរការផ្សះផ្សាររវាងអាមេរិកនិងវៀតណាម
អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ qdnd.vn)
ទិដ្ឋភាពនៅជំនួបនេះ។

នាព្រឹកថ្ងៃទី៧ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួប លោកស្រី Ann Marie Yastishock នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋ អាមេរិក (USAID) និងលោកវរសេនីយ៍ឯក Thomas Stevenson អនុព័ន្ធការពារជាតិ អាមេរិកប្រចាំនៅវៀតណាម ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម នៅវៀតណាម។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា កិច្ច សហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅ វៀតណាមតែងតែជា អាទិភាពរបស់វៀតណាម ហើយត្រូវបានយកចិត្តទុកដាក់ជំរុញជាមួយអាមេរិក។

ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន រួម ចំណែកយ៉ាងសកម្មក្នុងការផ្សះផ្សាស្នាមរបួសពីសង្គ្រាមហើយបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងសហរដ្ឋអាមេរិកទទួល បានលទ្ធផលវិជ្ជមានលើវិស័យសន្ទនា-ពិគ្រោះយោបល់ ផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការស្វែងរក ជួយសង្គ្រោះ និងជំនួយមនុស្សធម៌ និងការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien មានបំណងថា លោកស្រី Ann Marie Yastishock និងលោកវរសេនីយ៍ឯក Thomas Stevenson ក្នុង តំណែងការងារថ្មីនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រវៀតណាម រួមចំណែកអភិវឌ្ឍន៍ ទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម