Trending now

លោកអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម Ted Osius បានចេញផ្សាយសៀវភៅអំពីដំណើរការផ្សះផ្សាររវាងអាមេរិកនិងវៀតណាម

16:53 | 14/08/2021 ឌីណា

យុគសម័យ - នាថ្ងៃទី​១០ ខែ​សីហា លោកអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេស វៀតណាម Ted Osius ​បាន​រៀបចំ​ពីធីចេញផ្សាយ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​​ចំណងជើង​ថា “គ្មានអ្វី​ដែលមិនអាចទៅរួចទេ៖ ដំណើរការ​ផ្សះផ្សារ​រវាងវៀតណាម​និង​អាមេរិក” តាមរយៈប្រព័ន្ធអ៊ីនធើណិត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink៖ កិច្ចការបរទេសប្រជាជនគឺជាផ្នែកមួយនៃមូលដ្ឋាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink៖ កិច្ចការបរទេសប្រជាជនគឺជាផ្នែកមួយនៃមូលដ្ឋាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។
សហរដ្ឋអាមេរិកប្តេជ្ញាគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់នគបាលសមុទ្រនិងកងទ័ពជើងទឹកវៀតណាម សហរដ្ឋអាមេរិកប្តេជ្ញាគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់នគបាលសមុទ្រនិងកងទ័ពជើងទឹកវៀតណាម
លោកអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម Ted Osius បានចេញផ្សាយសៀវភៅអំពីដំណើរការផ្សះផ្សាររវាងអាមេរិកនិងវៀតណាម
គម្របសៀវភៅ“គ្មានអ្វីគឺមិនអាចទៅរួចទេ៖ ដំណើរការផ្សះផ្សាររវាងវៀតណាមនិងអាមេរិក” របស់អ្នក​និពន្ធ លោកTed Osius ដែល​ជា អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំនៅប្រទេសវៀតណាម​ (រូបថត៖ VNA)

អញ្ជើញ​​ចូលរួមក្នុងពិធីនេះ រួមមាន ៖ លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋអាមេរិក Ha Kim Ngoc នាយិកាប្រតិបត្តិការ​ AmCham វៀតណាម​ លោកស្រី Mary Tarnowka រួម​ជាមួយ​តំណាង​​សហគ្រាសធំៗ ជាច្រើន​​មក​ពី​ប្រទេសវៀតណាម​និង​សហរដ្ឋអាមេរិក

យោង​តាម​លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngoc បាន​ឲ្យ​ដឹង​ថា សៀវភៅ​នេះ​គឺ​ជាឯកសារមាន​តំលៃសម្រាប់អ្នក​ស្រាវជ្រាវ ប្រវត្តិវីទូ និស្សិត​និង​អ្នក​ការទូត​​​ដែល​ដោះ​ស្រាយ​ទំនាក់ទំនង​ការទូត​វៀតណាម -​ អាមេរិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngoc បាន​សង្កាត់ធ្ងន់​ថា សារបាន​លើកឡើងក្នុង​សៀវភៅនេះ​ដែល​មាន​អត្ថន័យ​និង​តួនាទី​សំខាន់ក្នុង​ការបង្កើត​ទំនុកទុកចិត្ត ការគោរព​គ្នាទៅ​វិញ​ទៅមក ជាពិសេសការគោរព​របបនយោបាយរបស់គ្នា តាមរយៈ​ជំរុញ​ការផ្សះ​ផ្សារ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រជាជន​ទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngoc ក៏​បាន​ថ្លែង​អំណរគុណចំពោះ​ការ​រួម​ចំណែក​​ដ៏ថ្លៃថ្លា​និង​ជាក់​ស្តែង​របស់​សហគម​សហគ្រាស​អាមេរិក​និង​​មាន​បំណង​ប្រាថ្នា​ថា ​មិត្តអាមេរិក​នឹង​បន្ត​គាំទ្រ​និង​សម្របសម្រួល​យ៉ាង​សកម្ម​ ដើម្បី​វៀតណាម​នឹងគ្រប់គ្រងបាន​ស្ថានភាព​រីក​រាល​ដាល​នៃជំងឺ Covid-19 ស្តារសេដ្ឋកិច្ច​ឡើង​វិញ​ប្រកបដោយចីរភាព កំណត់​ឋានៈរបស់​វៀតណាម​ប្រកបដោយ​រឹងមាំ​ក្នុង​បណ្តាញ​ផលិតកម្ម​និង​ក្នុង​បណ្តាញ​ផ្គត់ផ្គង់​លើ​ពិភពលោក៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម