Trending now

រូបភាពវៀតណាមគួរឱ្យចាប់អារម្មណ៍នៅឯពិព័រណ៍ម្ហូបអាហារ និងវប្បធម៌ការទូតនៅសាធារណរដ្ឋឆេកឆ្នាំ ២០២២

00:00 | 06/06/2022

នាថ្ងៃទី៤ ខែមិថុនា នៅទីក្រុង Praha សាធារណរដ្ឋឆែក អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសផ្សេងៗដើម្បីរៀបចំពិព័រណ៍ម្ហូបអាហារ និងវប្បធម៌តាមរយៈស្ថាប័នតំណាងនៅឯបរទេស (Festival Ambasad Food & Culture 2022)។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីស្ថាប័នតំណាងនៅឯបរទេស និងតំបន់ដែនដីប្រចាំនៅទីក្រុង Praha និងភ្ញៀវទេសចររាប់ពាន់នាក់។

វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ
ពិព័រណ៌រូបភាពវៀតណាមនៅមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ពិព័រណ៌រូបភាពវៀតណាមនៅមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១

នេះជាលើកទី៥ ហើយដែលស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆេកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងពិព័រណ៍លើកនេះ វៀតណាមមានស្តង់ទំនិញចំនួនពីរដើម្បីណែនាំ និងលក់ផលិតផលនៅទីតាំងកណ្តាលនៃពិព័រណ៍ដើម្បីបង្កើតចំណុចលេចធ្លោសម្រាប់ព្រឹត្តិការណ៍នេះ។

រូបភាពវៀតណាមគួរឱ្យចាប់អារម្មណ៍នៅឯពិព័រណ៍ម្ហូបអាហារ និងវប្បធម៌ការទូតនៅសាធារណរដ្ឋឆេកឆ្នាំ ២០២២
ម្ហូបប្រពៃណីវៀតណាមជាច្រើនត្រូវបានអ្នកស្រុកជាច្រើនចូលចិត្ត (រូបថត៖ vov.vn)

ក្នុងពិធីបុណ្យឆ្នាំនេះ ស្តង់របស់វៀតណាមត្រូវបានតុបតែងដោយរូបភាពលេចធ្លោដូចជា ដួន ស្គរសំរិទ្ធ Dong Son ឬគ្រឿងតុបតែងធ្វើពីផ្តៅឫស្សី រំលេចដោយរូបភាពទង់ជាតិពណ៌ក្រហមផ្កាយពណ៌លឿង ដែលទាក់ទាញការទស្សនាពីភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ មុខម្ហូបបែបប្រពៃណីវៀតណាមនៅក្នុងពិព័រណ៍នេះដូចជា នំបញ្ចុកសាច់ជ្រូកអាំង (bun cha) ណែម (nem) នំបញ្ចុកសាច់គោតាមបែបភាគខាងត្បូង និងនំបំពង ... ត្រូវបានជ្រើសរើសដោយអ្នកទទួលទានជាច្រើន៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់