Trending now
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ (WEF ២០២២)

វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ

09:02 | 25/05/2022

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Le Minh Khai កំពុងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ (WEF ២០២២) ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឧសភា នៅទីក្រុង Davos (ស្វីស)។ ចូលរួមកិច្ចប្រជុំ WEF Davos គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏សំខាន់របស់វៀតណាម ក្នុងឆ្នាំ ២០២២ ដែលបង្ហាញថា វៀតណាមតែងតែគោរពនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយ WEF ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកល។

រដ្ឋធានី Ha Noi៖ អ្នកគាំទ្ររាប់លាននាក់បាននាំគ្នាធ្វើដំណើរតាមដងផ្លូវនានា ដើម្បីអបអរសាទរក្រុមទាត់បាល់  U23 វៀតណាមដណ្តើមជើងឯក ក្នុងការប្រកួតកីឡាស៊ីហ្គេម រដ្ឋធានី Ha Noi៖ អ្នកគាំទ្ររាប់លាននាក់បាននាំគ្នាធ្វើដំណើរតាមដងផ្លូវនានា ដើម្បីអបអរសាទរក្រុមទាត់បាល់ U23 វៀតណាមដណ្តើមជើងឯក ក្នុងការប្រកួតកីឡាស៊ីហ្គេម
យុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុបឆ្ពោះទៅបោះជំរុំរដូវក្តៅ Vietheart ២០២២ យុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុបឆ្ពោះទៅបោះជំរុំរដូវក្តៅ Vietheart ២០២២

WEF ២០២២ ប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេស អង្គការអន្តរជាតិ ធុរកិច្ច អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (NGOs) និងអ្នកប្រាជ្ញ ជាង ២.៥០០ នាក់។ ក្រោមប្រធានបទ “ប្រវត្តិសាស្រ្តក្នុងដំណាក់កាលរបត់មួយ៖ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់សហគ្រាស” កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក រួមទាំងជំងឺរាតត្បាតសកល ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ក៏ដូចជាវិបត្តិសេដ្ឋកិច្ចភូមិសាស្ត្រ និងការប្រែប្រួលអាកាសធាតុ។

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបភាព៖ ក្រសួងការបរទេស)
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបភាព៖ ក្រសួងការបរទេស)

ឱកាសសម្រាប់វៀតណាមឧទ្ទេសនាមនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួនក្នុងដំណាក់កាលថ្មី

ក្រោយរយៈពេលពីរឆ្នាំត្រូវផ្អាកដោយសារជំងឺរាតត្បាតកូវីដ ១៩, WEF ២០២២ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាប់ពាន់នាក់ មកបីបណ្តាប្រទេស អង្គការអន្តរជាតិ និងវិស័យឯកជន រួមជាមួយនឹងអ្នកត្រួសត្រាយបច្ចេកវិទ្យា និងអ្នកដឹកនាំឧស្សាហកម្មជិត ១០០ នាក់ រួមទាំងអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពជាច្រើនទៀតផង។ ដូច្នេះ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ឧទ្ទេសនាមដោយផ្ទាល់ដល់ថ្នាក់ដឹកនាំបណ្តាប្រទេស អង្គការអន្តរជាតិ សហគ្រាសនិងវិនិយោគិនឈានមុខពិភពលោក អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងសម័យកាលថ្មី គោលនយោបាយបើកទ្វារទេសចរណ៍ ផ្សព្វផ្សាយនិងទាក់ទាញពាណិជ្ជកម្ម វិនិយោគ និងការស្តារសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយឆ្ពោះទៅការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង ឌីជីថល រួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំ WEF ២០២២ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអញ្ជើញថ្លែងមតិនិងចែករំលែកទស្សនៈវិស័យរបស់វៀតណាមនៅសម័យប្រជុំសំខាន់ៗ ស្តីពីសន្តិសុខស្បៀង និងអភិវឌ្ឍន៍អាស៊ានឌីជីថល ។ល។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយប្រធាន WEF លោក Borge Brende ស្តីពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង WEF ពិភាក្សាដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាមនិង WEF, បង្កើតក្របខ័ណ្ឌសម្រាប់កម្មវិធីនិងសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ រវាងវៀត ណាមណាមនិង WEF ក៏ដូចជាបណ្តាញសាជីវកម្មអន្តរជាតិធំៗដែលជាសមាជិក WEF តាមនោះជួយវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមដំណាក់កាល២០២១-២០២៥ និងឆ្ពោះទៅឆ្នាំ ២០៣០។

ប្រតិភូពិភាក្សានៅវេទិកា (រូបភាព៖ ក្រសួងការបរទេស)
ប្រតិភូពិភាក្សានៅវេទិកា (រូបភាព៖ ក្រសួងការបរទេស)

វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ WEF

ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង WEF បានចាប់បដិសន្ធិតាំងពីឆ្នាំ ១៩៨៩។ នេះគឺជាវេទិកាសន្ទនារដ៏សំខាន់ រវាងថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម និងសាជីវកម្មឈានមុខគេលើពិភពលោក ជួយបំផុសគំនិតលើកំណែទម្រង់សេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះ នាំមកនូវឱកាសវិនិយោគដល់វៀតណាមនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF ជាទៀងទាត់ នៅទីក្រុង Davos ប្រទេសស្វីស និងអាស៊ីបូព៌ា។ វៀតណាមតែងតែបង្ហាញពីភាពស្វាហាប់ ភាពសកម្មរបស់ខ្លួនតាមរយៈការលើកឡើងសំណើរនិងគំនិតថ្មីៗ រួមទាំងការអនុវត្តរាល់ផែនការសហប្រតិបត្តិការជាក់ស្តែងទៀងផង។ ចំណុចសម្គាល់លេចធ្លោរបស់វៀតណាមគឺបានសហការជាមួយ WEF ដើម្បីរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក តំបន់អាស៊ីបូព៌ានៅទីក្រុងហូជីមិញកាលពីឆ្នាំ ២០១០; វេទិកាសេដ្ឋកិច្ចពិភពលោកថ្នាក់តំបន់មេគង្គឆ្នាំ ២០១៦ នៅទីក្រុងហាណូយ; កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៨ ស្តីពីអាស៊ាន ឆ្នាំ ២០១៨។ ជាពិសេសនៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ (WEF ASEAN 2018) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ និងជាសហអ្នករៀបចំកិច្ចប្រជុំនោះ វៀតណាមបានកត់សម្គាល់នៅពេលនាំយកបញ្ហា ឧស្សាហកម្ម ៤.០ ទៅក្នុងខ្លឹមសារនៃកិច្ចប្រជុំ ក៏ដូចជាការបញ្ចូលបញ្ហាជាច្រើនដែលវៀតណាមនិងប្រទេសអាស៊ានចាប់អារម្មណ៍ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ហើយការរួមវិភាគទានរបស់វៀតណាមត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់។

ថ្មីៗនេះ នៅខែតុលា ឆ្នាំ ២០២១ កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និង WEF ត្រូវបានប្រារព្ធឡើងជាលើកដំបូង ហើយ WEF បានចាត់ទុកកិច្ចសន្ទនានេះថាជាកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិដ៏ជោគជ័យបំផុត ដែល WEF បានសម្របសម្រួលជាមួយប្រទេសមួយ ទាំងលក្ខខណ្ឌនៃកម្រិតនៃការចូលរួម ខ្លឹមសារ ពេលវេលា និងការងាររៀបចំ។

បន្ទាប់ពីជោគជ័យទាំងនោះ WEF ២០២២ លើកនេះ បន្តជាឱកាសមួយសម្រាប់ វៀតណាមដើម្បីឧទ្ទេសនាមដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗ អង្គការអន្តរជាតិ អាជីវកម្ម និងវិនិយោគិនសំខាន់ៗក្នុងពិភពលោកអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលថ្មី គោលនយោបាយបើកទ្វារទេសចរណ៍ឡើងវិញ ជំរុញនិងទាក់ទាញពាណិជ្ជកម្ម ការវិនិយោគ ការស្តារសេដ្ឋកិច្ចបរិយាប័ន្ន ឆ្ពោះទៅការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះទៅទៀត ការចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាឱកាសដើម្បីបញ្ជាក់ថា វៀតណាមកំពុងក្លាយជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ ដោយមានការខិតខំប្រឹងប្រែងដើម្បីកំណត់រូបរាងអនាគត ហើយទន្ទឹមនឹងនោះក៏ជាទិសដៅសម្រាប់អាជីវកម្មសកលផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន