យុគសម័យ - នាយប់ថ្ងៃទី ២២ ឧសភា (ម៉ោងនៅរដ្ឋធានី Ha Noi) បន្ទាប់ពីជ័យជំនះដ៏ថប់ដង្ហើមរបស់ក្រុមទាត់បាល់ U23 វៀតណាម ទល់នឹងគូប្រជែងក្រុមទាត់បាល់ U23 ថៃ ដោយលទ្ធផល 1 - 0 ក្នុងការប្រកួតដណ្តើមមេដាយមាស ប្រជាជនរដ្ឋធានី Ha Noi បាននាំគ្នាដង្ហែតាមដងផ្លូវនានា ជាមួយទង់ជាតិ ដើម្បីអបអរជោគជ័យរបស់ក្រុមទាត់បាល់ U23 វៀតណាមដណ្តើមបានមេដាយមាសលើវិញ្ញាសាបាល់ទាត់បុរសជាលើកទីពីរជាប់គ្នា។
U23 វៀតណាម បានបំបាក់គូប្រជែងខ្លាំង U23 ថៃ ១-០ ដោយគ្រាប់បាល់តែមួយគ្រាប់របស់ខ្សែប្រយុទ្ធ Nham Manh Dung ឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣១។ ក្នុងភាពសប្បាយរីករាយនៃការប្រកួតជើងឯកនោះ ប្រជាជនទូទាំងប្រទេសបាននាំគ្នាដង្ហែតាមដងផ្លូវដោយមានទង់ក្រហមជាមួយនឹងតារាពណ៌លឿង ដើម្បីអបអរសាទរក្រុមវៀតណាមដែលដណ្តើមបានមេដាយមាសបាល់ទាត់ផ្នែកបុរសដោយជោគជ័យ។
 |
នៅម៉ោង ២៣ និង ០០ នាទី យប់ ប្រជាចនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាន់ទង់ជាតិ រួមជាមួយនឹងសំឡេងត្រែ ស្គរ និងច្រៀងបទ "វៀតណាមឈ្នះពានជើងឯក"។ នៅផ្លូវបែកជាបួយ ក្រុមបានឈប់ធ្វើចរាចរណ៍មានការកកស្ទះ។ |
 | តាមការកត់សម្គាល់របស់អ្នកយកព័ត៌មានរបស់យុគសម័យ នៅតាមដងវិថី Hoang Minh Giam, Nguyen Trai, Tay Son, Nguyen Luong Bang, Kham Thien, Le Duan, Ba Trieu... ប្រជាជនរាប់ពាន់នាក់បាននាំគ្នានិងចុះធ្វើដំណើរតាមដងផ្លូវ ដើម្បីអបអរជ័យជំនះរបស់ក្រុមទាត់បាល់ U23 វៀតណាម។ | |
 |
បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជាយូរមកហើយ នេះគឺជាពេលវេលាដ៏កម្រមួយ ដែលប្រជាជនមានឱកាសជួបជុំជាមួយគ្នា។ ដូច្នោះ ជ័យជំនះរបស់ក្រុមបាល់ទាត់ U23 វៀតណាម នេះបានផ្ទុះឡើងដោយក្តីរីករាយ និងបន្ថែមនូវមោទនភាពរបស់ប្រទេសជាតិ។ |
 |
រដ្ឋធានី Ha Noi៖ អ្នកគាំទ្ររាប់លាននាក់បាននាំគ្នាធ្វើដំណើរតាមដងផ្លូវនានា ដើម្បីអបអរសាទរក្រុមទាត់បាល់ U23 វៀតណាមដណ្តើមជើងឯក ក្នុងការប្រកួតកីឡាស៊ីហ្គេម |
មតិពីមិត្តអ្នកអាន