យុគសម័យ - យោងតាមមន្ទីរទេសចរណ៍ទីក្រុង Ha Noi បានឲ្យដឹងថា ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games 31) នៅប្រទេសវៀតណាម ក្រុមហ៊ុនទេសចរណ៍ក្នុងរដ្ឋធានីបានកសាងដំណើរទេសចរណ៍ចំនួន ២៨ ដើម្បីបម្រើឱ្យគណៈប្រតិភូ គ្រូបង្វឹក អត្តពលិក និងភ្ញៀវចូលរួមព្រឹត្តិការណ៍នេះ។
![]() |
![]() |
![]() |
ភ្ញៀវទេសចរបរទេសមកទស្សនាអារាម Kim Ngan។ (រូបថត៖ Thanh Tung/VNA) |
ដំណើរទេសចរណ៍ស្វែងយល់ពីទីក្រុង Ha Noi មួយចំនួនដូចជា៖ ដំណើរកម្សាន្តក្នុងទីក្រុងពាក់កណ្តាលថ្ងៃ ដើម្បីទស្សនាវិមានតម្កល់សពលោកប្រធាន Ho Chi Minh - សារមន្ទីរ Ho Chi Minh - Van Mieu- បឹង Hoan Kiem; ដំណើរទេសចរណ៍ "ប្រវត្តិសាស្ត្រវៀតណាម" ទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម - Hoang Thanh Thang Long ចេញដំណើរជារៀងរាល់ថ្ងៃ។ ដំណើរកម្សាន្ត "ភូមិបុរាណ Duong Lam" ទៅទស្សនាវត្ត Mia - អារាម Mong Phu - ប្រាសាទ Phung Hung ចេញដំណើរជារៀងរាល់ថ្ងៃ... ដោយក្រុមហ៊ុនទេសចរណ៍ Hanoitourist ។ ដំណើរទេសចរណ៍ថ្មីៗ និងទាក់ទាញជាច្រើនបានសាងសង់ដូចជា៖ ដំណើរកម្សាន្តជិះកង់ Co Loa ទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រCo Loa ដំណើរជិះកង់ទៅទស្សនាភូមិ Bat Trang ដំណើរទេសចរណ៍ជិះកង់ " Thang Long Tu tran" ទៅទស្សនាប្រាសាទ Bach Ma - ប្រាសាទ Quan Thanh - ប្រាសាទ Voi Phuc - ប្រាសាទ Kim Lien; ដំណើរទេសចរណ៍ជិះកង់ "ភាពថ្លៃថ្នូរនៃ Trang An" ទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម - អារាម Ngoc Son - តំបន់ផ្លូវចាស់ - Hoang Thanh Thang Long - ស្ពាន Long Bien ... របស់ក្រុមហ៊ុនទេសចរណ៍ Vietfood; ដំណើរទេសចរណ៍អាហារតាមផ្លូវ ដើម្បីស្វែងយល់នូវម្ហូបអាហារឆ្ងាញ់ៗនៃសតំបន់ផ្លូវចាស់នៃរដ្ឋធានី Ha Noi របស់ក្រុមហ៊ុនទេសចរណ៍ VI…
ក្រៅពីនោះ ក្រុមហ៊ុនក៏កសាងដំណើរទេសចរណ៍ទៅទស្សនាគោលដៅនានានៅជិតទីក្រុង Ha Noi ដូចជា Ninh Binh, Ha Long, Sa Pa, Mai Chau។ ជាពិសេសក្រុមហ៊ុនទេសចរណ៍ Vietravel មានដំណើរកម្សាន្ត Secret garden - គោលដៅរបស់ការថតរូបនៅកណ្តាលទីក្រុងភ្នំ Sapa ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់, ដំណើរទេសចយន្តហោះសមុទ្រ Ha Long ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ បេតិកភណ្ឌវត្ត Bai Dinh - Trang An - ល្អាង Mua ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនទេសចរណ៍ LUX Travel រៀបចំដំណើរទេសចរណ៍ “ដំណើរអាថ៌កំបាំងទៅខាងជើង” ក្នុងរយៈពេល ៥ថ្ងៃ ៤យប់ ដើម្បីទស្សនាទីក្រុង Ha Noi – Ninh Binh - Nam Đinh - Ha Long។
ជាពិសេស ក្រុមហ៊ុនទេសចរណ៍ Vietravel ក៏បានសាងសង់ដំណើរទេសចរណ៍ដែលមានលក្ខណៈពិសេសនៃព្រឹត្តិការណ៍ SEA Games 31 ដែលជាដំណើរទេសចរណ៍ Ha noi - SEA Games 31 ជាមួយនឹងដំណើរកាចូលរួម ក្នុងពិធីបើក និងបិទព្រឹត្តិការណេះនេះ - បឹង Hoan Kiem - Hoang Thanh Thang Long - វត្ត Tran Quoc ។
ការកសាងដំណើរទេសចរណ៍ផ្សេងៗ បម្រើភ្ញៀវដែលចូលរួមក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣១ មិនត្រឹមតែជួយឱ្យភ្ញៀវបានស្វែងយល់អំពីតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពនៃទីក្រុង Ha Noi ក៏ដូចជាគោលដៅជុំវិញមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈនោះ ផ្សព្វផ្សាយរូបភាពទេសចរណ៍ក្នុងរដ្ឋធានីជាពិសេស និងនៅប្រទេសវៀតណាម ជាទូទៅទៅកាន់ទីផ្សារផ្សេងៗ ទៀតនៅអាស៊ីអាគ្នេយ៍៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន