Trending now

ពិព័រណ៌រូបភាពវៀតណាមនៅមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១

09:31 | 28/10/2021

នាថ្ងៃទី២៥ ខែតុលា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានចេញសេចក្តីសម្រេចចិត្តស្ដីពីការរៀបចំពិព័រណ៌រូបភាពវៀតណាមនៅក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១។

ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងការចូលរួមវិភាគទានយ៉ាងសកម្មរ​បស់ប្រទេសវៀតណាម វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងការចូលរួមវិភាគទានយ៉ាងសកម្មរ​បស់ប្រទេសវៀតណាម

ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ស្ថានទូតវៀតណាមប្រចាំកម្ពុជា និងស្ថានទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំវៀតណាម។ ព្រឹត្តិការណ៍នេះបង្ហាញការជួយគាំទ្រចំពោះប្រទេសកម្ពុជា ដែលជាប្រទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ចូលរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាព ភាពជាអ្នកជិតខាងវៀតណាម-កម្ពុជា ព្រមទាំងផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាម និងព្រះរាជាណាចក្របែលហ្សិក តាមរយៈពិព័រណ៌រូបភាពរបស់អ្នកថតរូបវ័យក្មេងវៀតណាម និងអឺរ៉ុប។

ពិព័រណ៌រូបភាពវៀតណាមនៅមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១
វៀតណាមនឹងចូលរួមមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលរៀបចំដោយកម្ពុជា (រូបថត៖ vov.vn)

រូបភាពទាំងឡាយបានផ្តោតទៅលើប្រធានបទសំខាន់ៗក្នុងសង្គមទំនើបនៅបច្ចុប្បន្ន ដូចជា គ្រួសារ សុវត្ថិភាព យេនឌ័រ បេតិកភណ្ឌ ភាពស្និទ្ធស្នាល សេរីភាព អំណាច ចំណេះដឹង និងជំនឿ។ រូបភាពនិមួយៗ គឺជាការតភ្ជាប់វប្បធម៌អាស៊ី-អឺរ៉ុប ក្នុងបរិបទដែលជំងឺ Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ។

គណៈកម្មការនឹងរៀបចំពិព័រណ៌តាំងបង្ហាញដោយផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូនៅលើគេហទំព័ររបស់មហោស្រពវប្បធម៌ ASEM ឆ្នាំ២០២១ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា៕

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍