កម្លាំងរបស់វៀតណាមស្ថិតនៅលើកិត្យានុភាព និងឋានៈដែលកំពុងតែកើនឡើងក្នុងឆាកអន្តរជាតិ មានបរិយាកាសធុរកិច្ចដ៏ទាក់ទាញ មានស្ថិរភាពនយោបាយ និងគោលនយោបាយការបរទេសដែលអាចទាយទុកជាមុនបាន។
គេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មាន Infox.ru (រុស្ស៊ី) នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយរបស់អ្នកនិពន្ធឈ្មោះ Grigory Trofimchuk ជាអ្នកជំនាញផ្នែកគោលនយោបាយការបរទេស ការពារជាតិ និងសន្តិសុខ ដោយមានចំណងជើងថា “វៀតណាម - អ្នកនាំមុខគេនៅអាស៊ាន” ដោយសង្កត់ធ្ងន់ទៅលើតួនាទីដឹកនាំរបស់វៀតណាមក្នុងតំបន់។
អត្ថបទនេះបានអះអាងថា ចាប់តាំងពីឆ្នាំ ២០១៤ មក នៅពេលដែលភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចកើនឡើង ទីក្រុងម៉ូស្គូបានប្រកាស "គោលនយោបាយឆ្ពោះទៅទិសខាងកើត" ដើម្បីបើកទ្វារទៅកាន់អាស៊ី។
![]() |
រូបថតឧទាហរណ៍ (vnanet.vn) |
ស្ថិតនៅក្រោមគោលនយោបាយនេះ អាស៊ានគឺជាដៃគូដ៏សំខាន់ដែលត្រូវបានបង្ហាញយ៉ាងច្បាស់ដោយការអនុម័តនាពេលថ្មីៗនេះរបស់រុស្ស៊ីលើ "ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍" ក្នុងដំណាក់កាល ២០២១-២០២៥។
អ្នកនិពន្ធ Grigory បានបញ្ជាក់ថា វៀតណាមមិនត្រឹមតែជាអ្នកនាំមុខគេមួយរបស់អាស៊ានប៉ុណ្ណោះ ថែមទាំងបង្ហាញពីតួនាទីដឹកនាំរបស់ខ្លួន ដោយក្លាយជាតួអង្គកណ្តាលក្នុងបញ្ហាក្នុងតំបន់ និងជា “កូនសោ” សម្រាប់បញ្ហាទាំងនោះ។
កម្លាំងខ្លាំងរបស់វៀតណាមស្ថិតនៅលើកិត្យានុភាព និងឋានៈដែលកំពុងតែកើនឡើង ៗក្នុងឆាកអន្តរជាតិ មានបរិយាកាសធុរកិច្ចដ៏ទាក់ទាញ មានស្ថិរភាពនយោបាយ និងគោលនយោបាយការបរទេសដែលអាចទាយទុកជាមុនបាន។
អ្នកជំនាញរុស្ស៊ីបានចាត់ទុកថា គោលជំហរឥតងាករេ និងមានលក្ខណៈស្ថាបនារបស់វៀតណាមក្នុងការបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល រួមទាំងជម្លោះនៅសមុទ្រខាងកើត គឺជាកត្តាសំខាន់ក្នុងការជួយទីក្រុងហាណូយបន្ស៊ាំខ្លួនទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយទំនើប៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន