Trending now
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និង អ្នកជំនាញ អ្នកប្រាជ្ញនៃប្រទេសឆែក៖

វៀតណាមគឺជាប្រទេសដែលមានទំនួលខុសត្រូវចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក

11:10 | 28/09/2021

ទីភ្នាក់ងារសារព័ត៌មានសហព័ន្ធរុស្ស៊ី (Riafan) ទើបបានចុះផ្សាយអត្ថបទមួយដែលវាយតម្លៃខ្ពស់ពីតួនាទីនិងឋានៈអន្តរជាតិរបស់វៀតណាម។

យអង្គការសហប្រជាជាតិ បង្កើតមូលដ្ឋានទិន្នន័យអំពីផលប៉ះពាល់ដោយការកើនឡើងនីវ៉ូទឹកសមុទ្រ យអង្គការសហប្រជាជាតិ បង្កើតមូលដ្ឋានទិន្នន័យអំពីផលប៉ះពាល់ដោយការកើនឡើងនីវ៉ូទឹកសមុទ្រ
កាសែត The Washington Times (អាមេរិក)៖ វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក កាសែត The Washington Times (អាមេរិក)៖ វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក
លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅឯសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅឯសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)

ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់ វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

អត្ថបទនេះសង្កត់ធ្ងន់ជាពិសេសលើសកម្មភាពវិជ្ជមាននិងមានប្រសិទ្ធភាពរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅឯសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ តាមនោះ បញ្ហាមួយត្រូវបានពិភពលោកទទួលស្គាល់ដែលត្រូវបានលើកឡើងនៅក្នុងសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាមជូនអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ អត្ថបទនេះបានបញ្ជាក់ថា ពិភពលោកមិនអាចមានសុវត្ថិភាពឡើយដរាបណាគ្មានមនុស្សឬប្រទេសដែលមិនមានសុវត្ថិភាពចំពោះមុខជំងឺរាតត្បាត ហើយក្នុងពេលជាមួយគ្នានេះ បានដាក់ចេញយោបល់មានលក្ខណៈស្ថាបនាដើម្បីគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់ ដូចជា ដកចេញនូវឧបសគ្គរារាំងការចែកចាយវ៉ាក់សាំង ក្នុងនោះផ្តល់អាទិភាពដល់ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មដើម្បីស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ក៏ដូចជាពន្លឿនការផ្លាស់ប្តូរឌីជីថលនិងប្រើប្រាស់បច្ចេកវិទ្យាបៃតង។

នៅចុងបញ្ចប់នៃអត្ថបទ អ្នកនិពន្ធបញ្ជាក់ថា កត្តាទាំងអស់ខាងលើនេះបានបង្ហាញឱ្យឃើញនូវការទទួលខុសត្រូវរបស់វៀតណាមចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ដោយឈរលើសសរស្តម្ភសំខាន់បីគឺសេដ្ឋកិច្ច - សង្គម - បរិស្ថាន។

ទាក់ទងនឹងសុន្ទរកថា របស់លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc នៅសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ជាពិសេសគឺគំនិតផ្តួចផ្តើម និងសំណើរបស់វៀតណាមនៅសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតស្ដីពីការស្ដារឡើងវិញក្រោយជំងឺ Covid-19 និងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតស្ដីពីសន្តិសុខអាកាសធាតុ លោកបណ្ឌិត Takashi Hosoda អ្នកជំនាញស្រាវជ្រាវស្ដីពីគោលនយោបាយការបរទេស របស់វៀតណាម និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក នៅសាកលវិទ្យាល័យ Charles ប្រទេសឆែក ចាត់ទុកថា សុន្ទរកថារបស់លោក Nguyen Xuan Phuc បានលើកកម្ពស់សារសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការទប់ទល់នឹងបញ្ហាប្រឈមជាសកល ដែលសមស្របនឹងនិន្នាការពហុប៉ូលរបស់ពិភពលោកនាបច្ចុប្បន្ន ហើយជួយ វៀតណាមរក្សាគោលនយោបាយការបរទេសពហុភាគី ព្រមទាំងរួមវិភាគទានដល់ស្ថិរភាពរបស់តំបន់ និងពិភពលោក។

ខណៈពេលដែលលោកបណ្ឌិត Jan Hornat អ្នកជំនាញស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក នៅសាកលវិទ្យាល័យ Charles ចាត់ទុកសុន្ទរកថារបស់លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានសរឲ្យឃើញថា វៀតណាមគឺជាសមាជិកមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ចូលរួមយ៉ាងសកម្មក្នុងការទប់ទល់នឹងបញ្ហាប្រឈមជាសកលរបស់សហគមន៍អន្តរជាតិ។

អ្នកសារព័ត៌មាន Alex Svamberg ជាអ្នកជំនាញស្ដីពីបញ្ហាសន្តិសុខនៅអាស៊ី - ប៉ាស៊ីហ្វិក របស់កាសែតឆែក (Novinky.cz) បានវាយតំលៃថា សុន្ទរកថារបស់លោក Nguyen Xuan Phuc បានជម្រុញទស្សនៈរួមរបស់សហគមន៍អន្តរជាតិស្ដីពីសារៈសំខាន់ និងការខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕

VOV/QĐND

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ