Trending now
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖

យអង្គការសហប្រជាជាតិ បង្កើតមូលដ្ឋានទិន្នន័យអំពីផលប៉ះពាល់ដោយការកើនឡើងនីវ៉ូទឹកសមុទ្រ

15:15 | 25/09/2021

នៅយប់ថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងវៀតណាម តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីអៀរឡង់ លោក Michael Martin ប្រធានប្ដូរវេននៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុម ប្រឹក្សាសន្តិសុខអំពីសន្តិសុខអាកាសធាតុ។

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ
កាសែត The Washington Times (អាមេរិក)៖ វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក កាសែត The Washington Times (អាមេរិក)៖ វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យអង្គការសហប្រជាជាតិ បង្កើតមូលដ្ឋានទិន្នន័យអំពីផលប៉ះពាល់ដោយការកើនឡើងនីវ៉ូទឹកសមុទ្រ
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុម ប្រឹក្សាសន្តិសុខអំពីសន្តិសុខអាកាសធាតុ។ (រូបថត៖ nld)

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងការព្រួយបារម្ភ ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំធេងលើទូទាំងពិភពលោក ហើយ កំពុងបង្កើតជារូបរាងនូវអនាគតរបស់មនុស្សលោក។ ពិភពលោកកំពុងមើលឃើញ រាល់ផលប៉ះពាល់ជាអវិជ្ជមានដោយការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងជម្លោះ ធនធានធម្មជាតិរវាងសហគមន៍មនុស្សជាច្រើន ហើយបង្ខំឲ្យមនុស្សរាប់សិបលាននាក់ ត្រូវធ្វើចំណាកស្រុកស្វែងរករបរចិញ្ចឹមជីវិត ដែលធ្វើឲ្យកើតមានការគំរាមកំហែងឆ្លង ដែនអំពីសន្តិសុខអេកូឡូស៊ី បរិស្ថាន ស្បៀងអាហារឬប្រភពទឹក។ រាល់ផលវិបាកនេះ បង្កប់ហានិភ័យនៃការផ្ទុះភាពតានតឹង ភាពចលាចលភូមិសាស្ត្រនយោបាយ ដែល ប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ បណ្ដាប្រទេសនិងប្រជាជាតិ។ នៅចំពោះមុខស្ថានភាពនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសំណើរថា៖

“ទីមួយ ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវឈានមុខគេក្នុងការកសាងយន្តការនានា ដើម្បីវាយតម្លៃ ព្យាករណ៍និងព្រមានពីហានិភ័យសន្តិសុខអាកាសធាតុឲ្យបានឆាប់ ពីចម្ងាយ ដើម្បីម្ចាស់ការទប់ទល់។ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការតាក់តែងគោលនយោបាយ ទប់ទល់នៅកម្រិតសកលលោក លោកប្រធានរដ្ឋបានស្នើឲ្យបង្កើតមូលដ្ឋានទិន្នន័យជា ទូទៅអំពីផលប៉ះពាល់ពហុទិសដោយស្ថានការណ៍កើនឡើងនីវ៉ូទឹកសមុទ្រ។ ទីពីរ ចាំបាច់ត្រូវដាក់ផលប្រយោជន៍របស់ប្រជាជន ជា ពិសេសគឺក្រុមងាយរងគ្រោះនៅមជ្ឈភាពដើម្បីអាចដោះស្រាយឲ្យបានស៊ី សង្វាក់គ្នានូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសន្តិសុខ ការអភិវឌ្ឍនិងមនុស្សធម៌”។

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់នូវការ ប្ដេជ្ញាចិត្តនិងការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព បញ្ចេញចោលឧស្ម័ន កាបូនតិចតួច៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ