Trending now

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ ប្រទេសចិនដាក់ឈ្មោះសម្រាប់អង្គភាពភូមិសាស្រ្តនៅសមុទ្រ ខាងកើតគឺជា“អំពើទាមទារខុសច្បាប់ដោយចេតនា”ទាំងស្រុង

15:29 | 27/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ANNA-News បានដកស្រង់សម្តីអ្នកជំនាញដែលបានអះអាងថាការប្រកាសរបស់ចិនក្នុងការដាក់ឈ្មោះអង្គភាពភូមិសាស្ត្រដែលកំពុងមានជម្លោះនៅសមុទ្រខាងកើតគឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងបង្កហេតុដល់បណ្តាប្រទេសនៅក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ ប្រទេសចិនដាក់ឈ្មោះសម្រាប់អង្គភាពភូមិសាស្រ្តនៅសមុទ្រ ខាងកើតគឺជា“អំពើទាមទារខុសច្បាប់ដោយចេតនា”ទាំងស្រុង

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានអត្ថាធិប្បាយថា “អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ចែងថាបណ្តាប្រទេសមិនអាចទាមទារអធិបតេយ្យភាពលើអង្គភាពក្រោមសមុទ្របានទេ ប្រសិនបើអង្គភាពទាំងនេះមិនស្ថិតក្រោមការគ្រប់គ្រង ក្នុងចម្ងាយ ១២ ម៉ាយល៍ពីចំណុចដែលនៅជិតបំផុតនៅលើដីគោក»។

ហេតុដូច្នេះជាការដែលប្រទេសចិនប្រកាសដាក់ឈ្មោះសម្រាប់អង្គភាពភូមិសាស្ត្រ ប្រមាណ ២០ រួមមានកោះ ថ្មប៉ប្រះ និងតំបន់ផ្កាថ្មនៅសមុទ្រខាងកើតក៏ដូចជាថ្មប៉ប្រះទឹកក្រោមបាតសមុទ្រខាងកើតជាង ៥០ គឺជាអំពើទាមទារអធិបតេយ្យភាពខុសច្បាប់ដោយចេតនា ដោយមិនសមហេតុផលនិងពុំគោរពតាមច្បាប់អន្តរជាតិ រួមទាំងបង្កការអុជអាលដែលត្រូវរងការតបតពីបណ្តាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ផងដែរ។

នៅថ្ងៃដដែលនោះ គេហទំព័រព័ត៌មានសេដ្ឋកិច្ច Enovosti.ru បានផ្សាយការអត្ថាធិប្បាយស្តីពីអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតដែលប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ យោងតាម Enovosti.ru ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់ជនឥស្លីម មិនបានធ្វើឱ្យពិភពលោកស្ងប់ស្ងៀមទេពីព្រោះការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ចិនបានប្រកាសដាក់ឈ្មោះអង្គភាពភូមិសាស្ត្រ នៅសមុទ្រខាងកើតដែរ។ Enovosti.ru បានហៅសកម្មភាពនេះរបស់ចិនថាជាសកម្មភាពបង្កើនភាពតានតឹងនៅសមុទ្រខាងកើត៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់